Detail Top Banner – Loto

ក្រុមហ៊ុន TikTok សន្យាបរិច្ចាគថវិកា ២៥០ លានដុល្លារដល់អង្គការក្នុងតំបន់ជុំវិញពិភពលោក ដែលរងផលប៉ះពាល់ពីវីរុសរាតត្បាត Covid-19

ក្រុមហ៊ុន TikTok ដែលកំពុងល្បីល្បាញយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ បានសន្យាបរិច្ចាគថវិកាចំនួន ២៥០ លានដុល្លារដល់អង្គការក្នុងតំបន់ជុំវិញពិភពលោក ដើម្បីគាំទ្រផ្នែកថែទាំសុខភាព ការអប់រំ និងសហគមន៍ដែលរងផលប៉ះពាល់ពីវីរុសរាតត្បាត Covid-19នៅក្នុងការបង្ហោះប្លុកមួយកាលពីថ្ងៃព្រហស្បតិ៍ប្រធានក្រុមហ៊ុន TikTok Global លោក Alex Zhu បានរៀបរាប់លម្អិតអំពីផែនការរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះ។

ជាក់ស្ដែងការបរិច្ចាគនេះគឺ បន្ថែមពីលើការបរិច្ចាគរបស់ក្រុមហ៊ុននាពេលកន្លងមករួមមាន ថវិកាចំនួន ១០ លានដុល្លារដល់អង្គការសុខភាពពិភពលោកនិង ១៥ លានដុល្លារដល់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ។ ហើយក្រុមហ៊ុននេះគ្រោងនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីអង្គការដែលខ្លួនកំពុងគាំទ្រនៅពេលឆាប់ៗនេះ។

យ៉ាងណាមិញជុំវិញទឹកប្រាក់ដែលបានបរិច្ចាគចំនួន ២៥០ លានដុល្លាររបស់ TikTok នេះត្រូវបានបែងចែកជា ៣ផ្នែកធំៗ គឺ ១៥០លានដុល្លារនឹងផ្ដល់ដល់អង្គការក្នុងស្រុកដើម្បីគាំទ្រដល់បុគ្គលិកពេទ្យ ការផ្គត់ផ្គង់ និងជំនួយសុខភាព។ ចំនែកឯថវិកា ៥០ លានដុល្លារនឹងផ្ដល់ដល់អ្នកអប់រំ និងមិនរកប្រាក់ចំណេញ ដើម្បីបង្កើតមាតិកាអប់រំប្រកបដោយភាពច្នៃប្រឌិត និងសម្ភារៈសិក្សាតាមអ៉ីនធឺណេតនៅលើ TikTok ហើយថវិកាចំនួន ៤០ លានដុល្លារផ្ដល់ដល់អង្គការក្នុងស្រុក ក្រុមអ្នកតំណាងសហគមន៍ និងអ្នកប្រើប្រាស់ចម្រុះរបស់ TikTok

ដោយឡែកទឹកប្រាក់ ១០ លានដុល្លារដែលនៅសល់ក្រុមហ៊ុននឹងធ្វើការផ្គូរផ្គងអង្គការក្នុងស្រុក ដើម្បីផ្ដល់ថវិកាចំនួន ១០ លានដុល្លារនេះដែលត្រូវបោះឆ្នោតដោយអ្នកប្រើប្រាស់។ បន្ថែមពីនេះ TikTok ក៏បាននិយាយនៅក្នុងការសរសេរប្លុករបស់ខ្លួនផងដែរថា ខ្លួននឹងផ្តល់ការផ្សាយពាណិជ្ជកម្មដែលមានតម្លៃចំនួន ២៥ លានដុល្លារដល់អង្គការដែលគួរឱ្យទុកចិត្ត ក្នុងការផ្តល់ព័ត៌មានពីវីរុស Covid-19 ក៏ដូចជាទឹកប្រាក់ចំនួន ១០០ លានដុល្លារផងដែរសម្រាប់ការផ្សាយពាណិជ្ជកម្មដល់ក្រុមហ៊ុន៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds