Detail Top Banner – Loto

កូរ៉េខាងជើង បានបោះឆ្នោតលុបចោលកិច្ចព្រមព្រៀងទាំងអស់ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងត្បូង

កូរ៉េ៖ សភាប្រជាជនកំពូលរបស់ប្រទេសកូរ៉េខាងជើង បានបោះឆ្នោតលុបចោលកិច្ចព្រមព្រៀងទាំងអស់ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងត្បូង ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (០៨ កុម្ភៈ) នេះ។

សភារបស់កូរ៉េខាងជើង ដែលចាត់វិធានការជាផ្លូវការដើម្បីអនុម័តគោលនយោបាយកំណត់ដោយគណបក្សពលករកំពុងកាន់អំណាចនេះ ក៏បានបោះឆ្នោតលុបចោលច្បាប់គ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងសេអ៊ូល រួមទាំងច្បាប់ពិសេសស្តីពីប្រតិបត្តិការនៃគម្រោងទេសចរណ៍ ភ្នំ គឺមហ្កាង (Mount Kumgang) ផងដែរ។

ដំណើរកម្សាន្តទៅកាន់ភ្នំដ៏ស្រស់ស្អាតនៅភាគខាងជើងនៃព្រំដែនភាគខាងកើតនេះគឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលបានចាប់ផ្តើមក្នុងអំឡុងពេលនៃទំនាក់ទំនងរវាងកូរ៉េទាំងពីរនៅដើមទសវត្សរ៍ឆ្នាំ២០០០ ដោយទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងជិត ២ លាននាក់។

គម្រោងនេះត្រូវបានផ្អាកនៅឆ្នាំ២០០៨ បន្ទាប់ពីអ្នកទេសចរកូរ៉េខាងត្បូងម្នាក់ ដែលបានវង្វេងចូលទៅក្នុងតំបន់ហាមឃាត់ ត្រូវបានបាញ់សម្លាប់ដោយឆ្មាំកូរ៉េខាងជើង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open