Detail Top Banner – Loto

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងដកហូតពន្ធលើទំនិញចិនក្នុងអត្រាខ្ពស់ជាង ៦០% ប្រសិនបើជាប់ឆ្នោតជាថ្

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងដកហូតពន្ធលើទំនិញចិនក្នុងអត្រាខ្ពស់ជាង ៦០% ប្រសិនបើជាប់ឆ្នោតជាថ្មី ដែលបង្ហាញភាពតានតឹងកាន់តែខ្លាំងឡើងប្រឆាំងនឹងចិនដែលជាអ្នកផ្គត់ផ្គង់ទំនិញកំពូលទៅកាន់សហរដ្ឋអាមេរិក។

លោក ត្រាំ បានប្រាប់ទូរទស្សន៍ Fox News ថា « ប្រហែលជាអត្រាពន្ធហ្នឹងមានលើសពីនោះ» នៅពេលអ្នកយកព័ត៌មានរបស់ទូរទស្សន៍នេះសួរអំពីសេចក្តីរាយការណ៍របស់កាសែត Washington Post ដែលបានរាយការណ៍ថា លោកកំពុងពិចារណាលើការដកហូតពន្ធ ៦០% លើការនាំចូលទំនិញរបស់ចិន។

លោក ត្រាំ ដែលជាអ្នកនាំមុខគេសម្រាប់ការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋឆ្នាំ ២០២៤ បានច្រានចោលការរិះគន់លោកដែលថាវិធានការរបស់លោកនឹងចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្ម ដោយលោកបានថ្លែងថា លោក «បានធ្វើអ្វីគ្រប់យ៉ាងដ៏អស្ចារ្យជាមួយប្រទេសចិន» ក្នុងអំឡុងពេលលោកធ្វើជាប្រធានាធិបតី។

លោក ត្រាំ បាននិយាយដោយសំដៅលើការដំឡើងពន្ធថា៖ «អ្នកត្រូវតែធ្វើវា។ អ្នកដឹងទេ ច្បាស់ណាស់ថា ខ្ញុំមិនចង់ធ្វើបាបចិនទេ។ ខ្ញុំចង់ចុះសម្រុងជាមួយចិន។ ខ្ញុំគិតថាវាអស្ចារ្យណាស់។ ប៉ុន្តែពួកគេពិតជាបានយកប្រៀបពីប្រទេសយើងមែន»។

រដ្ឋាភិបាលរបស់លោក ត្រាំ បានចាប់ផ្តើមដកហូតពន្ធក្នុងគោលបំណងទប់ស្កាត់ការនាំចូលទំនិញរបស់ចិននៅដើមឆ្នាំ២០១៨ ហើយនៅទីបំផុតការដកហូតពន្ធបានកើនឡើងកាន់តែខ្លាំងលើទំនិញជាច្រើនរាប់ចាប់ពីអាហារសមុទ្ររហូតដល់សារធាតុគីមីនៅរដូវស្លឹកឈើជ្រុះឆ្នាំនោះ។

គួរបញ្ជាក់ថា លោក ត្រាំ កំពុងនាំមុខការប្រជែងជ្រើសបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណនៅរដ្ឋ Iowa និង New Hampshire ។ លោក ត្រាំ ទំនងជានឹងក្លាយជាគូប្រជែងជាមួយលោកប្រធានាធិបតី ចូ បៃឌិនក្នុងការដំណ្តើមកៅអីប្រធានាធិបតីនៅសេតវិមាន។ ការស្ទង់មតិដែលចេញផ្សាយដោយ Reuters នៅថ្ងៃទី ២៥ ខែមករាបានបង្ហាញថាលោក ត្រាំ ទទួលបានអត្រាគាំទ្រ ៤០ភាគរយខ្ពស់ជាងលោក បៃឌិន ៦ភាគរយនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds