Detail Top Banner – Loto

ថៃ នឹងចាត់វិធានការជាបន្ទាន់ លើការប្រើប្រាស់ កញ្ឆាជាកំហិត

លោក Chonlanan Srikaew រដ្ឋមន្ត្រីសុខាភិបាលថៃ បានឲ្យដឹងថា រដ្ឋាភិបាលថៃ នឹងចាត់វិធានការជាបន្ទាន់ លើច្បាប់មួយដើម្បីហាមប្រាម ទៅលើការប្រើប្រាស់ កញ្ឆាជាកំហិត បន្ទាប់ពីព្រះរាជាណាចក្រមួយនេះ បានកាត់ផ្តាច់គ្រឿងញៀន នៅឆ្នាំ ២០២២ ។

ដំណាំកញ្ឆា ត្រូវបានដកចេញពីបញ្ជីថ្នាំ ហាមឃាត់ នៅក្នុងខែមិថុនា ឆ្នាំ២០២២ ក្រោមការគ្រប់គ្រងរដ្ឋាភិបាលមុន ដែលរួមមានគណបក្ស Bhumjaithai ដែលគាំទ្រផ្នែកច្បាប់នេះផងដែរ ។ ការផ្លាស់ប្តូរនេះបានជំរុញឱ្យហាងលក់កញ្ឆារាប់រយកន្លែងរីកដុះដាលពាសពេញប្រទេស ជាពិសេសនៅទីក្រុងបាងកក ដែលបង្កឱ្យមានការព្រួយបារម្ភពីអ្នករិះគន់ដែលជំរុញឱ្យមានតម្រូវការច្បាប់ដ៏តឹងរ៉ឹង ។

ថ្ងៃអង្គារនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Chonlanan Srikaew បានលើកឡើងថា ច្បាប់ថ្មី ដែលហាមប្រាមទៅលើការប្រើប្រាស់កញ្ឆា នឹងត្រូវដាក់ស្នើទៅក្នុង កិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅសប្តាហ៍ក្រោយនេះ ។ “ច្បាប់ថ្មីនេះនឹងត្រូវបានធ្វើវិសោធនកម្មពីច្បាប់ដែលមានស្រាប់ ដើម្បីអនុញ្ញាតឱ្យ ប្រើតែកញ្ឆាសម្រាប់គោលបំណង សុខភាព និងឱសថប៉ុណ្ណោះ” ។ “ការប្រើដើម្បីសប្បាយត្រូវបានចាត់ទុកថា ខុសច្បាប់” ។

លោក Srettha Thavisin នាយករដ្ឋមន្ត្រី ដែលចូលកាន់តំណែង កាលពីខែសីហាឆ្នាំមុន បានសម្តែងការប្រឆាំងជារឿយៗ ចំពោះការប្រើប្រាស់ថ្នាំញៀន រំញោចសរសៃប្រសាទ ហើយបានថ្លែងថា វាគួរតែត្រូវបានអនុញ្ញាតឱ្យប្រើស ម្រាប់តែឱសថប៉ុណ្ណោះ ៕

ថៃគ្រោងរឹតបន្តឹងការប្រើកញ្ឆាសម្រាប់កម្សាន្ត  តែបន្តអនុញ្ញាតសម្រាប់វេជ្ជសាស្រ្ត - WMC
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds