Detail Top Banner – Loto

កិច្ចព្រមព្រៀងរវាងរុស្ស៊ីនិងកូរ៉េខាងជើង

រុស្ស៊ីនិងកូរ៉េខាងជើងកំពុងធ្វើកិច្ចព្រមព្រៀង ដែលដំណើរការទៅយ៉ាងរលូន ក្រោយជំនួប រវាងមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ បានពិភាក្សាទៅលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ និងយោធា កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ និងរង់ចាំតែការ ចុះហត្ថលេខានៅពេល ដែលប្រធានាធិបតីរបស់រុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងតែប៉ុណ្ណោះ។ នេះបើយោងតាមការឱ្យដឹងពីបេសកជនរុស្ស៊ី ប្រចាំនៅកូរ៉េខាងជើងនៅថ្ងៃពុធ ទី ០៧ ខែ កុម្ភៈ ឆ្នាំ២០២៤។

បើតាមសម្តីរបស់ឯកអគ្គរដ្ឋទូតរបស់រុស្ស៊ី ប្រចាំនៅប្រទេសកូរ៉េខាងជើង លោក អាឡិចសាន់ដឺ ម៉េតសេហ្គូរ៉ា (Alexander Matsegora) បាននិយាយថា «មកទាល់ពេលនេះប្រទេសរុស្សីមិនទាន់មាន ការពិភាក្សា អំពីពេលវេលានៃដំណើរទស្សនកិច្ចនេះនៅឡើយទេ។ ដោយឡែក ចំពោះការរៀបចំវិញ ឥឡូវនេះត្រូវបានកំណត់ត្រឹមតែធ្វើការលើឯកសាររួមដែលគ្រោងនឹងចុះហត្ថលេខាក្នុង អំឡុងពេល ទស្សនកិច្ចតែប៉ុណ្ណោះ ប៉ុន្តែខ្ញុំគិតថាវានេះនឹងក្លាយជាកញ្ចប់នៃកិច្ចព្រមព្រៀងដែលនឹងដំណើរការទៅ មុខដោយរលូន។»

ជាការកត់សំគាល់ ជំហានរបស់រុស្ស៊ីឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើង បន្ទាប់ ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ ជុំវិញការឈ្លានពានលើប្រទេសអ៊ុយក្រែននៅឆ្នាំ ២០២២ ដែលទទួលការព្រមានពីសហរដ្ឋអាមេរិកអំពី “ភាពរីកចម្រើននៃគ្រោះថ្នាក់” ក្រោយប្រទេស ទាំងពីរនេះ បានបើកកិច្ចសហប្រតិបត្តិការយោធាថ្មី។ ក្រុងវ៉ាស៊ីនតោនបាននិយាយថា ដើម្បីរក្សាការ វាយប្រហារលើអ៊ុយក្រែន ទីក្រុងមូស្គូបានងាកទៅក្រុងព្យុងយ៉ាង និងអ៊ីរ៉ង់ សម្រាប់គ្រឿងសព្វាវុធ រួមទាំងយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផងដែរ។

កាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោករ៉ូប៊ីត វ៉ូត(Robert Wood) បានប្រាប់​កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «ប្រទេសរុស្ស៊ីបាន បាញ់មីស៊ីលផ្លោងដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើងប្រឆាំងនឹងអ៊ុយក្រែនយ៉ាងហោចណាស់ប្រាំបួនដង»ប៉ុន្តែរុស្ស៊ីនិងកូរ៉េខាងជើងបានបដិសេធចំពោះការចោទប្រកាន់នេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds