ហេតុផលដែលកញ្ញា ព្រះកាយច័ន្ទសូមលាលែងតំណែងMiss Grand Phnom Penh
ក្រោយការប្រកាសរបស់ផេក Miss Grand Phnom Penh កញ្ញា ព្រះកាយច័ន្ទ និងនាយកគ្រប់គ្រង Miss Grand Phnom Penh បានចេញបកស្រាយដោយផ្ទាល់តាមរយៈការlive តែម្តងព្រោះតែមហាជនហាក់ទទួលយកមិនបាននូវហេតុផលដែលបញ្ជាក់នៅក្នុងសេចក្តីប្រកាស ។
តាមរយៈការបញ្ជាក់របស់ព្រះកាយច័ន្ទ ក្រៅពីគ្មានពេលគ្រប់គ្រាន់ គឺគាត់មានបញ្ហាសុខភាព ។ ទោះបីជាហេតុផលទាំងនេះត្រូវបាននិយាយចេញពីមាត់របស់ព្រះកាយច័ន្ទច្បាស់ៗបែបនេះក្តី បណ្តាអ្នកគាំទ្រនៅតែមិនអស់ចិត្ត ដោយសំអាងថា ជាហេតុផលមិនសមរម្យ ហើយពួកគេពិតជាខកចិត្តណាស់ បើសិនជាលាឈប់ដោយសារតែហេតផលប៉ុននេះនោះ ។ ប៉ុន្តែអ្វីដែលកើតជារឿងក្តៅនោះ អ្នកគាំទ្រមួយចំនួនសង្ស័យថា អាចមានហេតុផលផ្សេងពីនេះហើយចោទថា មានអ្នកនៅពីក្រោយធ្វើអោយព្រះកាយច័ន្ទ អាចរងសម្ពាធ។
ដើម្បីកុំឱ្យមហាជនបន្តយល់ច្រលំ សូមបង្ហាញជូនហេតុផលព្រះកាយច័ន្ទ លាឈប់ដំបូង គឺគាត់ប្រាប់ថា ដោយសារគាត់មានបញ្ហាជើង ។ ហើយភារកិច្ចផ្ទាល់ខ្លួនដែលកញ្ញាព្រះកាយច័ន្ទត្រូវបំពេញចាំបាច់ដែលធ្វើឱ្យកញ្ញាមិនទាន់មានពេលវេលាគ្រប់គ្រាន់ ក្នុងការបន្តការប្រលងនោះអាចជាការទទួលថតខ្សែភាពយន្ត និងថត MV ចម្រៀង ព្រោះមុនពេលការលាលែងបានកើតឡើង គឺខាងស្ថាប័ន Miss Grand ធ្លាប់ត្រូវបានព្រះកាយច័ន្ទស្នើសុំពេលទៅថតរឿង និង MV ប៉ុន្តែខាងស្ថាប័ន Miss Grand បញ្ជាក់ប្រាប់គាត់វិញថា បើចង់ថត គឺអាចថតបានតែថតបានតែថ្ងៃសៅអាទិត្យប៉ុណ្ណោះ ព្រោះបេក្ខនារីទាំងអស់ត្រូវតែហ្វឹកហ្វាត់ និងមិនអាចរំលងកម្មវិធីណាមួយបានទេ ។ក្រោយមកក៏លឺកញ្ញាព្រះកាយច័ន្ទ សូមដកពាក្យ និងលាលែងតំណែងតែម្តង! យ៉ាងណាក៏ដោយនេះអាចគ្រាន់តែជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនទៀត យ៉ាងណាគ្រប់គ្នាគួរគោរពតាមសេចក្តីសម្រេចចិត្តរបស់ កញ្ញាព្រះកាយច័ន្ទ។