ស្ថានភាពក្រោយជាប់ពន្ធនាគារបណ្តោះអាសន្ន អតីតតារាស្រីជាមេតុនទីន អ្នកនាង ម៉ូលីកា បង្ហោះរូបរំ.ជួលចិត្តប៉ុន្មានសន្លឹកនេះ

រាជធានីភ្នំពេញ ៖ ដូចបានជ្រាបរួចមកហើយ ក្រោយទទួលសម្រែ.កពីជនរងគ្រោះកាន់តែច្រើននោះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ឃាត់ខ្លួនអតីតតារាស្រីជាមេតុនទីនល្បីឈ្មោះ អ្នកនាង អឿន ម៉ូលីកា កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីការបស់តុលាការ ដោយម្សិលមិញនេះ ផ្ទុះដំណឹងក្រោយពេលសាកសួរ តុលាការសម្រេចដាក់ពន្ធនាគាររូបនាងជាបណ្តោះអាសន្នសិន។

យ៉ាងណាមិញ ក្រោយជាប់ឃុំឃ្លាតពីគ្រួសារនិងកូនស្រីយ៉ាងដូច្នេះ អ្នកនាង អឿន ម៉ូលីកា ក៏បង្ហោះរូបភាពរំ.ជួលចិត្តប៉ុន្មានសន្លឹកនេះ ដែលត្រូវគេចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម ដោយបងប្អូនខ្លះនាំគ្នាអាណិតវាសនាកូនស្រី មិនដឹងថាធំពេញក្រមុំនិងរស់យ៉ាងណា បងប្អូនខ្លះនាំគ្នាផ្តល់កម្លាំងចិត្តឲ្យស៊ូឡើងដើម្បីកូនស្រី ព្រោះមនុស្សគ្រប់គ្នាសុទ្ធតែមានកំហុស។

តួយ៉ាង ទន្ទឹមនឹងរូបភាពរំ.ជួលចិត្តទាំងនោះ រូបនាងក៏បង្ហោះសារបន្ថែមថា ៖

ម្សិលមិញម៉ាកម៉ីនាំអូននីតាទៅមាំមី មាំមី រឹងមាំណាស់ពេលនៅជិតអូន មាំមីស៊ូៗណា មាំមី រឹងមាំណាម៉ាក់ម៉ីមេីលអូនល្អណាស់ កុំគិតពីអូន ខ្វល់ពីខ្លួនឯងអោយច្រេីនៗ រូបភាពញញឹមនៅមុខកូន រយលានអត្តន័យ គ្រប់គ្នាស្រលាញ់អោយកម្លាំងចិត្តជានិច្ច ស៊ូៗ បេីសិនសរសេរអីខុសឆ្គងសុំទោសផង កុំព្យាយាមសេីចយំគេសេដ្ឋី ពេលខ្លះនៅតែខ្វះអំបែងយកទៅលីងអំបិល…មនុស្សគ្រប់រូបមានបញ្ហាខុសគ្នាមានតែយេីងខ្លួនឯងទេដឹងច្បាស់ ពីខ្ញុំប្អូនស្រី#M៕

 

ម៉ូលីកា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds