ផ្ទុះការសង្ស័យ ម្តាយ Tangmo ជាអ្នកនៅពីក្រោយរឿងប្រើគណនីរបស់នាង ក្រោយចាប់បានដំរួយទាំងនេះ

មួយយរយៈក្រោយនេះ រឿងរ៉ាវតារាស្រី Tangmo បានធ្វើឱ្យមហាជនហាក់ផ្ទុះការចាប់អារម្មណ៍ជាថ្មី ជាពិសេសក្រោយពេល គណនីហ្វេសប៊ុករបស់នាង ចាប់ផ្តើមសកម្មឡើងវិញ ដោយមានទាំងការបង្ហោះរូបភាព វីដេអូ និងសារផ្សេងៗជាច្រើន។

នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ ដែលត្រូវជាថ្ងៃបូជាសពរបស់តារាស្រី Tangmo ក្រោយរក្សាទុកអស់ជាង ៣ ខែ ដើម្បីស៊ើបអង្កេតរឿងក្តី។ នៅថ្ងៃដដែល មហាជនហាក់ចាប់ភ្លឹកលើផុសចុងក្រោយរបស់គណនី Tangmo សង្ស័យថា៖ «ម្តាយ Tangmo អាចជាអ្នកនៅពីក្រោយរឿងទាំងនេះ»

 

ដោយការសង្ស័យ គឺបានកើតចេញ បន្ទាប់ពីគេរកឃើញថា ផុសចុងក្រោយនៅលើគណនីនាង បានបង្ហោះសារថា៖ «រូបនេះគឺជារូបចេញពីទូរស័ព្ទអូនម៉ូ គឺជាការចងចាំដ៏ល្អ ថ្ងៃនេះយើងនឹងជូនដំណើរអូនម៉ូហើយចាស៎ ថ្ងៃស្អែកនេះយើងនឹងស៊ូជាមួយគ្នាម្តងទៀតណាចាស៎»។ ពាក្យ «ណាចាស៎» និង «អូនម៉ូ» គឺជាដែលពាក្យដែលគេចាប់អារម្មណ៍ខ្លាំង ព្រោះពាក្យទាំងនេះ គឺជាពាក្យដែលម្តាយ Tangmo និយមប្រើជាប្រចាំ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds