Detail Top Banner – Loto

RIP!តារាចំរៀងCoco Leeម្ចាស់បទbefore I fall in love pass awayធ្វើអត្តឃា.តដោយសារជំងឺបាក់ទឹកចិត្ត

តារាចម្រៀងអាមេរិកមានដើមកំណើតហុងកុង Coco Lee ដែលជាកំពូលតារា Mandopop ដំបូងគេដែលល្បីល្បាញខ្លាំងនៅសហរដ្ឋអាមេរិក បានធ្វើអត្តឃាត នៅក្នុងអាយុ៤៨ឆ្នាំ ដោយសារជំងឺបាក់ទឹកចិត្ត(Depression)នៅថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ។

នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បងប្អូនស្រីរបស់នាងឈ្មោះ Nancy និង Carol បាននិយាយថា Coco Lee កើតជំងឺធ្លាក់ទឹកចិត្តខ្លាំង ហើយបានប៉ុនប៉ងធ្វើអត្តឃាតតាំងពីថ្ងៃអាទិត្យសប្ដាហ៍មុនមកម្លេះ។

ដំណឹងនៃការធ្វើអត្តឃាតរបស់តារាចម្រៀងដ៏ល្បីរូបនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើល និងបង្ហាញការសោកស្ដាយយ៉ាងខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds