ឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់លើកឡើងថាលោកជំទាវ ម៉ៅ ចំណាន ពិតជាមានលក្ខណៈសម្បត្តិ សមធ្វើជាប្រធានសមាគមសិល្បៈ

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ ។ឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ ក៏បានគាំទ្របេក្ខភាព លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឈរឈ្មោះជាប្រធានសមាគមសិល្បៈផងដែ​រ ​​ព្រោះលោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន ពិតជាមានលក្ខណៈសម្បត្តិ សមធ្វើជាប្រធានសមាគមសិល្បៈ។

ដោយឯកឧត្តមបានលើកឡើងតាមរយៈបណ្តាញសង្គម Facebook ផេកផ្លូវការរបស់ឯកឧត្តមថា៖ «ខ្ញុំមិនមែនអ្នកសិល្បៈទេ ប៉ុន្តែខ្ញុំស្គាល់ពីលក្ខណៈសម្បត្តិធ្វើជាមេដឹកនាំ ដោយមេដឹកនាំត្រូវមានចំណេះ ជំនាញភាពចាស់ទុំ ចរិយាមារយាទសមសួន និងមានក្តីមេត្តាព្រមទាំងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការងារហើយលោកជំទាវ ម៉ៅ ចំណាន ពិតជាមានលក្ខណៈសម្បត្តិខាងលើ ហើយសមធ្វើជាប្រធានសមាគមសិល្បៈប៉ុន្តែមានបញ្ហាចោទមួយ តើគាត់មានពេលបំពេញការងារជូនសិល្បៈករឬទេ? និងអាចបើកទូលាយក្នុងការទទួលជួបសិល្បៈករជាសមាជិកនៅពេលមានបញ្ហាឬអត់ ?»។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds