Detail Top Banner – Loto

តារា កំប្លែង នាយ ស្វិត បាន ទទួលមរណភាព ហើយ

តារា កំប្លែងនាយស្វិតបានទទួលមរណភាព ហើយ នៅ ថ្ងៃ ទី ២៧ ខែមករាឆ្នាំ២០២៤ដោយសារមានជំងឺប្រចាំកាយ។បណ្តាញសង្គមពីសំណាក់តារាកំប្លែងនាយខ្ចៅដែលត្រូវជាកូននាយខ្ជឹបដៃគូសម្តែងរបស់នាយស្វិត។នាយខ្ចៅបានបង្ហោះ សារដោយភ្ជាប់ជាមួយនឹងរូបភាពនាយស្វិតថាលឿនពេកហើយលោកគ្រូស្វិតជីវិតមនុស្សខ្លីណាស់លោកអើយសូមដួងវិញ្ញាណខន្ធលោកគ្រូទៅកើតទីឋានសុគតិភពផងចុះ។

នាយស្វិតនេះកន្លងមកតារាកំប្លែងជើងចាស់នាយក្រឹមធ្លាប់បានប្រកាសនៅលើបណ្តាញសង្គមថាខ្ញុំបាទនាយក្រឹមជាប្រធាន ក្រុមកំប្លែងប្រចាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហា បវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជចន្ទមន្នីព្រមទាំងក្រុមគ្រូពេទ្យ#TYDAទាំងអស់ដែល បាន យកចិត្តទុកដាក់ ព្យាបាល ជំងឺ ប្រកបដោយ វិជ្ជាជីវ : ដល់ តារា កំប្លែង នាយ ស្វិត ដែល មាន ជំងឺ ប្រចាំកាយ សម្រាក នៅ មន្ទីរពេទ្យ ដោយ មិន គិត ថវិកា និងបានឧបត្ថមការចំណាយបន្ថែមផ្សេងៗជាច្រើនទៀតដល់តារា កំប្លែង នាយស្វិត ។ នាយ ស្វិត បានសំរាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃដោយគាត់មានជំងឺទឹកនោមផ្អែមខូចក្រលៀនត្រូវ លាងឈាមជាប្រចាំ ។

គួរបញ្ជាក់ថានាយស្វិតមានឈ្មោះដើមឈឿន រិទ្ធីស្រុកកំណើតនៅស្រុកឯកភ្នំខេត្តបាត់ដំបង។នាយមានបងប្អូនចំនួន៦នាក់ ប្រុស៣ ស្រី៣ ក្នុង នោះនាយជាកូនទី៣។បងប្អូនទាំង៦នាក់ របស់ នាយ សុទ្ធតែ ជា អ្នកសិល្បៈ ដោយសារ តែ ពូជពង្សវង្សត្រកូល ជា អ្នកសិល្បៈ ល្ខោនបាសាក់ តាំងពី ដូនតា មក៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds