មហាជនគាំទ្រ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ឱ្យឈរឈ្មោះជាប្រធានសមាគមសិល្បៈ

បន្ទាប់​ពី​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រកាស​បញ្ចប់​អាណត្តិ​របស់​ខ្លួន​ពី​ប្រធាន «​សមាគម​សិល្បករ​ខ្មែរ​» នា​ពេល​ថ្មី​ៗ​នេះ​រួច​មក គេ​ស​ង្គេ​ត​ឃើញ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម មាន​បងប្អូន​សិល្បករ​ជា​ច្រើន​នាក់ បាន​បង្ហោះ​រូបភាព អម​ដោយ​ខ្លឹមសារ​គាំទ្រ តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម ឲ្យ​ឈរឈ្មោះ​ធ្វើការ​បោះ​ឆ្នោត ធ្វើ​ជា​ប្រធាន​សមាគម សម្រាប់​អាណត្តិ​ថ្មី នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ ។

បើ​យោង​តាម​ការ​បង្ហោះ​សារ​របស់​អ្នក​នាង ខាត់ សុ​ឃី​ម នៅ​យប់​ថ្ងៃ​ទី​១៦ កុម្ភៈ​នេះ​ថា ៖ «​សូម​ថ្លែង​អំណរ អរគុណ​ដល់ ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា បងប្អូន​មិត្ត​សិល្បៈ បងប្អូន​ទស្សនិកជន បណ្តាសារ​ព័ត៌មាន​ទាំងអស់ បង្ហោះ​សារ​គាំទ្រ​នាង​ខ្ញុំ ជា​ការ​លើកទឹកចិត្ត​ដ៏​ល្អ​របស់​បងប្អូន ហើយ នាង​ខ្ញុំ​ពិតជា​សប្បាយចិត្ត​មែនទែន ដែល​ប្អូន​ៗ​របស់ខ្ញុំ ក៏​ដូច​ជា​ទស្សនិកជន បាន​គាំទ្រ​នាង​ខ្ញុំ​ផង​ដែរ ។ រឿង​ឈរឈ្មោះ ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ នាង​ខ្ញុំ​មិន​បានដឹង រឺ​ត្រៀម​ទុក​មុន ធ្វើ​នោះ​ទេ ប៉ុន្តែ​បើ​មានការ​គាំទ្រ នឹង​ទុកចិត្ត​ពី​បងប្អូន​សិល្បករ ទស្សនិកជន នាង​ខ្ញុំ​នឹង​គិតគូរ​ស្វែង​យល់​បន្ថែម​ចំពោះ​រឿង​នេះ ។ ដោយ​ក្តី​គោរព​ពី​នាង​ខ្ញុំ ខាត់ សុ​ឃី​ម​» ។

ជាមួយ​គ្នា​នេះ មានការ​ចែករំលែក​បន្តបន្ទាប់ ដោយ​គាំទ្រ​ឲ្យ​តារា​ពហុ​ជំនាញ ខាត់ សុ​ឃី​ម ធ្វើ​ជា​ប្រធាន​សមាគម​ថ្មី​នេះ ក្រោម​ហេតុផល​ថា អ្នក​នាង ខាត់ សុ​ឃី​ម ស្រឡាញ់​រាប់អាន​ស្មើ​ៗ​គ្នា​មិន​លំអៀង​ មានចិត្ត​អភិរក្ស និង​អភិវឌ្ឍន៍​សិល្បៈ វប្បធម៌​ខ្មែរ យ៉ាង​ពិតប្រាកដ​។ សមត្ថភាព បទ​ពិសោធន៍​ច្រើន​ឆ្នាំ ទៅ​លើ​ជំនាញ​សិល្បៈ ច្រើន​ទម្រង់។​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds