ព្រះនាងតូច នរោត្តម ជេនណាសព្វព្រះរាជហឫទ័យ ការធ្វើម្ហូប របស់ ឆម ស្រីផាច

នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ព្រោះតែ សព្វព្រះរាជហឫទ័យ ការធ្វើម្ហូប របស់ ឆម ស្រីផាច ពេក ធ្វើឲ្យ ព្រះនាងតូច នរោត្តម ជេនណា បានយាងទៅជួបផ្ទាល់ ដល់​ខេត្តបន្ទាយមានជ័យ រួចបានចូលរួមធ្វើ នំបញ្ចុកសម្លរប្រហើរ ជាមួយស្រីផាចទៀត ឡើងផ្អើលភូមិ ។
ដោយព្រះនាងតូចនិងស្រីផាចបានបង្ហាញវីដេអូ ពីសកម្មភាព ស្លរសម្លប្រហើរនំបញ្ចុក  មានចាប់តាំងពីដើរបេះបន្លែ ចិតបន្លែ ធ្វើជាល្បោយ ស្លរ និងចាប់ដាក់ចានចែកជូន ពុកម៉ែបងប្អូន ក្នុងភូមិ ព្រះនាងតូច និង ស្រីផាច ត្រូវចំណាយពេលវេលាធ្វើរបស់ទំាងនេះរហូតដល់ទៅ 12 ម៉ោងឯណោះ។

គ្រប់គ្នាមើលហើយ​ លួចញញឹមម្នាក់ឯង និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកព្រះទ័យ របស់ ព្រះនាងតូច។
ព្រះនាងតូច មានព្រះបន្ទូលថា “ខ្ញុំពិតជាគោរពស្រឡាញ់បងស្រីផាចមែនទែន បានឃើញថា ការងារបង្កើតវីដេអូ របស់គាត់ម្តងៗ ពិតជាពិបាកណាស់ មិនងាយស្រួល ដូចដែលយើងធ្លាប់បានឃើញទេ ពិតជាចំណាយទាំងកម្លាំង និងពេលវេលាច្រើន ខ្ញុំសូមកោតសរសើរ គាត់ ដោយស្មោះ ចំពោះទឹកចិត្ត របស់គាត់ ដែលបានខិតខំជួយ លើកកម្ពស់ម្ហូបខ្មែរយើង”។
កាន់តែចាប់អារម្មណ៍ថែមទៀត ស្រីផាច ជិះកង់ឌុបព្រះនាងតូច ពីផ្ទះមកចំកាចំងាយប្រហែល2 គីឡូដីឡើងផ្អើលភូមិតែម្តង។មួយវិញទៀត បន្ទាប់ពីស្លសម្លប្រហើររួច គេឃើញ ស្រីផាច និងអ្នកភូមិ អង្គុយញ៉ាំ នំបញ្ចុក ជាមួយ ព្រះនាងតូច ពោរពេញដោយស្នាមញញឹម និងរីករាយណាស់៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds