Detail Top Banner – Loto

តារាចម្រៀងសុវត្ថិឌី​ធារិកានិងលោក​ពូ​សុផានិតបានដឹកដៃគ្នាចូលរោងការតាមប្រពៃណី

នៅថ្ងៃទី២៦ខែមករាឆ្នាំ២០២៤នេះជាថ្ងៃវេលាល្អសម្រាប់តារាចម្រៀងសុវត្ថិឌី​ធារិកានិងលោក​ពូ​សុផានិតបានដឹកដៃគ្នាចូលរោងការតាមប្រពៃណី​ក្រោយពួកគេស្គាល់គ្នាអស់រយពេល៣ឆ្នាំ។

ក្នុងថ្ងៃសិរីមង្គលនេះបើក្រឡេកទៅមើលកូនក្រមុំនិងកូនកំលោះពិតជាស្រស់ស្អាតនិងសាកសមគ្នាខ្លាំងណាស់​​​​​​ដោយគូរស្វាមីភរិយាថ្មី១គូនេះពោរពេញទៅដោយស្នាមញញឹមនៅក្នុងថ្ងៃដែលមានសិរីសួរស្តីនេះ។

ទន្ទឹមនឹងនេះដែរមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបានសម្តែងការអបអរសាទយ៉ាងច្រើនក្នុងថ្ងៃពិសេសរបស់តារាចម្រៀងស្រីរូបនេះ​។

ក្នុងថ្ងៃសិរីមង្គលសុវត្ថិឌី​ធារិកាត្រូវបានសាច់ញាតិជិតឆ្ងាយ​​សិល្បករសិល្បការីនីនិងថ្នាក់ដឹកនាំជាច្រើនចូលរួមអបអរធ្វើអោយកូនកំលោះនិងកូនក្រមុំរំភើបជាខ្លាំង។ប៉ុនតែទន្ទឹមនឹងសេចក្តីសុខដែលបានឃើញវត្តមានញាតិមិត្តចូលរួមយ៉ាងច្រើនកុះករនោះសុវត្ថិឌី​ធារិកាក៏មានអារម្មណ៍សង្វេកដែលថ្ងៃពិសេសក្នុងជីវិតមិនមានវត្តមានមនុស្សសំខាន់ពីរនាក់គឺលោកឪពុកនិងអ្នកម្តាយ។

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open