Detail Top Banner – Loto

ខេត្តមួយចំនួននៅតំបន់វាលទំនាប កំដៅឡើងដល់៣៦°C ខណៈខេត្តមួយចំនួនតំបន់ខ្ពង់រាប ធាតុអាកាសត្រជាក់នៅពេលព្រឹក

ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនជាមួយគ្នានោះខ្យល់មូសុងឦសានបន្តបង្កើនឥទ្ធិពលនិងល្បឿនបក់មកលើកម្ពុជា។ ចាប់ពីថ្ងៃទី១៤ ទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានថមថយឥទ្ធិពល ធ្វើអោយខេត្តមួយចំនួននៅតំបន់វាលទំនាប កំដៅឡើងដល់៣៦°C ខណៈខេត្តមួយចំនួនតំបន់ខ្ពង់រាប ធាតុអាកាសត្រជាក់នៅពេលព្រឹក។
ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី២២-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៨-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C, ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-១៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី, រលកសមុទ្រមានកម្ពស់ពី០,៧៥-១,៥០ម៉ែត្រ៕May be an image of text
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds