Detail Top Banner – Loto

សិក្ខាកាមក្រីក្រខេត្តស្ទឹងត្រែងពេញចិត្តរៀនជំនាញ មានទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ជាមួយសម្ភារៈដ៏សម្បូរបែប

យុវជនមកពីគ្រួសារក្រីក្រដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេស ខេត្តស្ទឹងត្រែង បានលើកឡើងថា ការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលគឺមានឧបរកណ៍ សម្ភារៈសម្រាប់អនុវត្តផ្ទាល់ និងវិធីសាស្រ្តក្នុងការបង្រៀនដ៏សំបូរបែបនៅក្នុងសាលា ហើយយុវជនពេញចិត្ត និងរីករាយក្នុងការរៀនសូត្រ។

យុវតីនៅខេត្តស្ទឹងត្រែង ព្រាង ផល្លី ដែលជាសិក្ខាកាមកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្នែកសិក្សាជំនាញការដំឡើងប្រព័ន្ធបណ្តាញអគ្គិសនីក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង បានលើកឡើងថា«ខ្ញុំពេញចិត្តនៃការសិក្សាជំនាញវិជ្ជាជីវៈនេះណាស់ ពីព្រោះខ្ញុំរៀនអគ្គិសនីចឹង ! ក្នុងសាលាមានការអនុវត្តផ្ទាល់ ខ្ញុំមានការដំឡើងអំពូលផ្ទាល់ ហើយការអនុវត្តផ្ទាល់ទៅលើសម្ភារៈអគ្គិសនីផ្សេងៗទៀតជាច្រើន ជាពិសេសនៅសាលាមានសំបូរបែបណាស់ទាក់ទងនិងសម្ភារៈអគ្គិសនីជាច្រើន»

យុវតីរូបនេះបន្ថែមថា រៀនរយៈពេលជិត១ខែមកនេះខ្លួនបានអនុវត្តផ្ទាល់ទៅលើការចូលរោងជាង ជាជាពិសេសបានចូលអនុវត្តផ្នែកតបណ្តាញអគ្គិសនីផងដែរ ដោយមានគ្រូបង្រៀនតាមចង្អុលបង្ហាញត្រឹមត្រូវ និងយកចិត្តទុកដាក់ណាស់បូករួមទាំងការបង្ហាត់បង្ហាញផ្នែកផ្សេងៗទៀតជាដើម។

ដោយឡែកយុវជន យុន វាសនា ជាសិក្ខាកាមសិក្សាផ្នែកដំឡើងប្រព័ន្ធបណ្តាញអគ្គិសនីក្នុងអាគារ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង បានលើកឡើងថា «ខ្ញុំពេញចិត្តណាស់ក្នុងការរៀនជំនាញពីព្រោះខ្ញុំរៀនជំនាញអគ្គិសនីចឹង នៅក្នុងថ្នាក់មានបន្ទប់អនុវត្តពិតៗ បង្ហាញកម្មវិធីរបស់វាបានជាក់ស្តែងតែម្តង ដែលកត្តាទាំងនេះហើយដែលអាចទាក់ទាញចំណាប់អារម្មណ៍ខ្ញុំឱ្យចឹងសិក្សាដូច្នេះដែរ»

យុវជនរូបនេះបន្ថែមថារៀនចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន៤ខែ ខ្លួនសង្ឃឹមយ៉ាងមុតមាំថានឹងអាចមានជំនាញមួយច្បាស់លាស់ មានការងារធ្វើមួយល្អ មានប្រាក់ចំណូលសមរម្យ អាចស្រោចស្រង់ជីវភាពគ្រួសារបានប្រសើជាពេលបច្ចុប្បន្ន។ ខ្លួនអរគុណរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញសម្រាប់យុវជនដោយឥតគិតថ្លៃ ហើយមានប្រាក់ឧបត្ថម្ភសម្រាប់យុជនមកពីគ្រួសារក្រីក្រ។

សិក្ខាកាមទាំងពីរ បានអំពាវនាវទៅដល់យុវជនផ្សេងៗទៀតឱ្យមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាលដើម្បីធានាថាខ្លួនឯងអាចមានជំនាញមួយច្បាសលាស់ អាចរកការងារបានធ្វើបន្ទាប់ពីរៀនរយៈពេលខ្លី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds