Detail Top Banner – Loto

ក្ដៅគគុក! ផេកពិតបង្ហោះរឿង Tangmo ចេញបញ្ជាក់ការពិតហើយ ពីផេកបោកជាច្រើនបង្ហោះឥតការពិត

គិតមកត្រឹមពេលនេះជាង ៣ ថ្ងៃទៅហើយ ដែលរូបភាពជាច្រើនសន្លឹករបស់ Tangmo ត្រូវបានបង្ហោះជាបន្តបន្ទាប់តាមរយៈផេកមួយដែលមានឈ្មោះថា «Happy Melon Official» ធ្វើឱ្យមានការភ្ញាក់ផ្អើល និង ផ្ទុះការចែករំលែកខ្លាំងនៅលើបណ្តាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែអ្វីដែលកាន់តែធ្វើឱ្យមហាជនច្របូកច្របល់ក្នុងចិត្តខ្លាំងបំផុតនោះគឺ ស្របពេលដែលរូបភាព និង វីដេអូជាច្រើនបានបែកធ្លាយ បន្ទាប់ពីផេក «Happy Melon Official» បានបង្ហោះ ស្រាប់តែមានផេកប្លែកៗជាច្រើនទៀតបានបង្ហោះដោយដាក់រូបភាពរបស់តារាស្រី Tangmo បន្លំធ្វើជាផេកពិតផ្លូវការរបស់នាង ធ្វើឱ្យមហាជនជាច្រើនមានការយល់ច្រឡំ និង ផ្សព្វផ្សាយព័ត៌មានមិនពិតបន្តបន្ទាប់ជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីមានផេកប្លែកៗជាច្រើនបានបង្ហោះសារ ក៏ដូចជារូបភាពផ្សេងៗធ្វើឱ្យមហាជនច្របូកច្របល់ក្នុងចិត្ត ស្រាប់តែនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ ព្រឹកមិញនេះ ម្ចាស់ផេក ដែលបង្កើតផ្លូវការ ដើម្បីទាមទារយុត្តិធម៌សម្រាប់តារាស្រី Tangmo ដែលដាក់ឈ្មោះថា «Happy Melon Official» នោះបានបង្ហោះសារផ្តែផ្តាំ ដល់មហាជនជាច្រើនឃ្លាថា ៖ «១. ផេកដែលកំពុងតែប្រើបច្ចុប្បន្នមានតែមួយគត់ឈ្មោះថា «Happy Melon Official» ដែលមានអ្នកតាមដានជាង ១ ៤៥០ ០០០ នាក់, ២.ផេកនេះមិនធ្លាប់ទម្លាយវីដេអូ Tangmo បាត់បង់ជីវិតនោះទេ ហើយក៏មិនមានការឡាយ និង បង្កើតព័ត៌មានមិនពិតនោះដែរ ព្រោះផេកនេះបង្ហោះតែព័ត៌មានពិត ដែលយកបានពីក្នុងទូរស័ព្ទ Tangmo តែប៉ុណ្ណោះ, ៣.ផេកនេះក៏ទទួលបានការអនុញ្ញាតិស្របច្បាប់ ឱ្យមានការបង្ហោះរួចហើយដែរ ហើយក៏សង្ឃឹមថាអ្នកសារពត៌មានទាំងអស់មេត្តាយកតែព័ត៌មានក្នុងផេកពិតមួយនេះ ដើម្បីផ្សព្វផ្សាយដែរ។ សម្រាប់ព័ត៌មានក្នុងផេកផ្សេង ខាងម្ចាស់ផេកមិនទទួលខុសត្រូវឡើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត ម្ចាស់គណនីផេក «Happy Melon Official» ដដែលនេះ ក៏បានបន្តថា សម្រាប់ព័ត៌មានដែលពិធីករលោក Kanchai ទម្លាយថា Gatick បង្ហើបប្រាប់ថា ខាងផេកបានទាក់ទងទៅ ហើយបើកបង្ហាញរូបភាពមិនសមគួររបស់ Tangmo ឱ្យនាងមើលនោះ សូមបញ្ជាក់ថា ខាងផេកមិនបានធ្វើ ឬ ទាក់ទងទៅ Gatick ដើម្បីបង្ហាញរូបភាពផ្សេងៗទៅឱ្យ Gatick មើលឡើយ។ មួយវិញទៀត មូលហេតុដែលអ្នកទាំង ៥ នៅលើទូកផ្តល់ព័ត៌មានតែនៅក្នុងកម្មវិធី «ហូនក្រៈសេ» នោះគឺ ដោយសារតែប្អូនប្រុសភរិយារបស់លោកពិធីករ Kanchai ជាមិត្តសម្លាញ់របស់ Poh ដែលជាជនសង្ស័យលើករណីឃាតកម្ម Tangmo។ ដូច្នេះគ្រប់សំនួរ និង ចម្លើយសុទ្ធតែមានការគ្រោងទុក៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds