​លោក Elon Musk ​ដែល​ជាមហាសេដ្ឋីមាន​ទ្រព្យសម្បត្តិស្តុកស្តម​ម្នាក់ ត្រូវបាន​​សេចក្តីរាយការណ៍​ជា​ច្រើន​​លើក​ឡើង​ពី​កា​រប្រើប្រាស់​គ្រឿង​ញៀន ហើយ​សេចក្តីរាយការណ៍​ចុង​ក្រោយនេះ បង្ហាញថា លោក​​​បាន​ប្រើប្រាស់​គ្រឿងញៀន​ជាមួយ​សមាជិក​ក្រុមប្រឹក្សាភិបាល Tesla មួយចំនួន។ នេះ​បើតាមកាសែត Wall Street Journal (WSJ) បាន​រាយការណ៍​កាលពី​ថ្ងៃទី៣ខែកុម្ភៈ។

កាសែត​បាន​រាយការណ៍​ថា ការប្រើប្រាស់​​គ្រឿង​ញៀន​​​ខុសច្បាប់​របស់លោក Elon Musk ​គឺ​ជា​ការដឹង​ជា​​ទូទៅ​ក្នុង​ចំណោម​នាយក​ក្រុមហ៊ុន Tesla និង ​ក្រុមហ៊ុន SpaceX ​នាពេល​បច្ចុប្បន្ន និង​​ជា​អតីត​នាយក​​ប្រតិបត្តិ​មួយចំនួន។ WSJ រាយការណ៍ថា «មានការ​ព្រួយបារម្ភ​អំពី​បរិមាណ​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​របស់លោក Musk និង​ថា​គាត់​បាន​ប្រើប្រាស់​គ្រឿងញៀន​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សាភិបាល​មួយចំនួន​របស់គាត់ ដែល​​ដកស្រង់​សម្តី​មនុស្ស​ដែល​បានឃើញ​ការប្រើប្រាស់​គ្រឿងញៀន ឬ​ត្រូវបាន​ប្រាប់​​ឱ្យ​ដឹង​ខ្លី​អំពី​​ការ​ប្រើប្រាស់​នោះ»​។

កាសែត​នេះ​បាន​និយាយថា ក្រុមប្រឹក្សាភិបាល​មិនបាន​បើក​ការស៊ើបអង្កេត​លើ​បញ្ហា​នេះ​ទេ ហើយ​ក៏​មិនបាន​ចងក្រង​ឯកសារ​អំពី​កង្វល់​ណាមួយ​ដែរ។ ទំនាក់ទំនង​រវាង​លោក Musk និង​នាយក​របស់គាត់​ត្រូវបាន​រិះគន់​ដោយ​ចៅក្រម​​នៃ​ទីក្រុង​Delaware ក្នុង​​សប្តាហ៍​នេះ ដែល​បានលើកឡើង​ពី​ទំនាស់​ផលប្រយោជន៍​របស់​ក្រុមប្រឹក្សា​ភិបាល​​ចំពោះ​​សេចក្តីសម្រេច​របស់ចៅក្រម​ដែលថា​កញ្ចប់​ប្រាក់​ឈ្នួល​ចំនួន៥៥ពាន់​លាន​ដុល្លារ​របស់លោក Musk គឺ​ហួសប្រមាណ។

លោក Musk និង​លោក Alex Spiro ដែលជា​មេធាវី​របស់គាត់​មិនបាន​ឆ្លើយតប​ទៅនឹង​សំណើសុំ​ការអត្ថាធិប្បាយ​របស់ WSJ ទេ។ កាសែតរាយការណ៍​ថា​លោក Musk បាន​ប្រើថ្នាំ​ញៀន ដូចជា LSD កូកាអ៊ីន ផ្សិត ecstasy និង psychedelic ជា​ញឹកញាប់​នៅឯ​ពិធីជប់លៀង​ឯកជន។

នៅក្នុង​របាយការណ៍ WSJ នោះ លោក​មេធាវី Spiro បាន​និយាយថា លោក Musk ត្រូវ​បាន​​ធ្វើតេស្ត​ថ្នាំ​ជាប្រចាំ និង​​ម្តងម្កាល​នៅ​ការិយាល័យ​ក្រុមហ៊ុន SpaceX ហើយ​មិនដែល​បរាជ័យ​ក្នុងការ​ធ្វើតេស្ត​នោះទេ។ កាសែត​បាន​រាយការណ៍​កាលពី​ថ្ងៃទី៣ខែកុម្ភៈ ដោយ​ដកស្រង់​សម្តី​មនុស្ស​មួយចំនួន​ថា មិត្តភក្តិ និង​អ្នកដឹកនាំ​មួយចំនួន​មាន​អារម្មណ៍​ថា ពួកគេ​ត្រូវ​ប្រើ​ថ្នាំ​ខុសច្បាប់​ជាមួយ​លោក Musk ព្រោះ​ថា​ បើ​មិនប្រើ​​ទេ នឹង​ធ្វើ​ឱ្យ​គាត់​មិនសប្បាយចិត្ត​ជាមួយ​៕​អេឡុនម៉ាស៖ កម្មវិធីវីដេអូធ្វីតធ័រ សម្រាប់ទូរទស្សន៍ឆ្លាតវៃ នឹងមកដល់ឆាប់ៗនេះ AMS Central