Detail Top Banner – Loto

កូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលគ្រូស រួមទាំងមីស៊ីល ប្រឆាំងយន្ដហោះចម្បាំងស៊េរីមួយ

(សេអ៊ូល)៖ នៅថ្ងៃទី៣ ខែកុម្ភៈនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថាកូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលគ្រូស រួមទាំងមីស៊ីល ប្រឆាំងយន្ដហោះចម្បាំងស៊េរីមួយ ចេញពីតំបន់ឆ្នេរភាគខាងលិចរបស់ខ្លួន កាលពីថ្ងៃទី២ ខែកុម្ភៈ ខណៈលោក គីម ជុងអ៊ុនអំពាវនាវឱ្យយោធារបស់លោកពង្រឹង ការត្រៀមលក្ខខណៈសម្រាប់សង្រ្គាម។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានអោយដឹងថា ការធ្វើតេស្ដមីស៊ីលកាលពីថ្ងៃទី២ ខែកុម្ភៈ គឺជាលើកទី៤ ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូស។ KCNA បាន ឱ្យដឹងនៅក្នុងសេចក្ដីរាយការណ៍មួយដូច្នេះថា «ការធ្វើតេស្ដទាំងនេះជាផ្នែកមួយសកម្មភាពធម្មតារបស់អគ្គនាយកដ្ឋាន និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍវិស័យ ការពារជាតិ នៅក្រោមយុត្តាធិការរបស់ខ្លួន ដើម្បីអភិវឌ្ឍបច្ចេកវិទ្យានៃប្រព័ន្ធអាវុធថ្មីៗទាំងខាងមុខងារ ដំណើការ និងប្រតិបត្តិការ ដោយមិនមានជាប់ពាក់ព័ន្ធនឹង ស្ថានការណ៍ក្នុងតំបន់ឡើយ»

គួរបញ្ជាក់ថា ផ្ទុយពីមីស៉ីលបាលិស្ទីគ ការធ្វើតេស្តមីស៉ីលគ្រូស គឺមិនស្ថិតក្រោមការដាក់ទណ្ឌកម្មបច្ចុប្បន្ន របស់អង្គការសហប្រជាជាតិ លើប្រទេសកូរ៉េខាងជើង នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open