ជប៉ុនបានផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់សរុបចំនួន៥១៥.០៦០ ដុល្លាអាម៉េរិកសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ

នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុបចំនួន៥១៥.០៦០ ដុល្លារអាម៉េរិក។
គម្រោងនេះមានគោលដៅ
១. ធ្វើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យទំនើប(AI) ដើម្បីកំណត់ទីតាំងតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ
២. គាំទ្រកម្លាំងជំនាញស្រាវជ្រាវព័ត៌មានចម្ការមីន/គ្រាប់ក្នុងខេត្តពោធិ៍សាត់ កំពង់ធំ និងខេត្តសៀមរាប ប្រយោជន៍ដើម្បីបញ្ជាក់ពីសុក្រិតភាពនៃប្រព័ន្ធទិន្នន័យAIនេះ។
សូមបញ្ជាក់បន្ថែមថា អង្គភាពស៊ីម៉ាក់បានទទួលភារកិច្ចពីរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវទីតាំងទម្លាក់គ្រាប់បែកនិងគ្រាប់បែកចង្កោម ដោយបង្កើតទិន្នន័យថ្នាក់ជាតិសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រជាតិនិងការគ្រប់គ្រងវិបត្តិសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ ទាំងសភាពការណ៍ចំពោះមុខ និងទៅអនាគត។ ជាមួយនឹងប្រព័ន្ធទិន្នន័យAIដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុននេះ អង្គភាពស៊ីម៉ាក់នឹងសហការជិតសិ្នទ្ធជាមួយក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន (NEC) ក្នុងការអភិវឌ្ឍនិងរៀបចំប្រពន្ធ័នេះឡើង។ ជាមួយគ្នានេះផងដែរ តាមការសង្ឃឹមទុកបទពិសោធន៍ក្នុងការបង្កើត ប្រពន្ធ័ទិន្នន័យAI សម្រាប់វិស័យមីននៅអង្គភាពស៊ីម៉ាក់ ក៏អាចចែករំលែកបទពិសោធន៍នេះជាមួយបណ្តាប្រទេសដែលមានបញ្ហាគ្រាប់មីនមួយចំនួនទៀតផងដែរ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds