ខេត្តមួយចំនួនកំដៅបន្តឡើងដល់៣៧°C

(ភ្នំពេញ)៖ កម្ពុជាទទួលជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូងមានឥទ្ធិពលនិងបក់ខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា។ ធ្វើអោយស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៦ ដល់១៩ខែកុម្ភៈ ឆ្នាំ២០២៤។ 

១-តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿនជាមធ្យម ២ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌ មានល្បឿនជាមធ្យម២ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសទក្សិណមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៧៥-១,៥០ ម៉ែត្រ៕May be an image of text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds