Detail Top Banner – Loto

៣ថ្ងៃនៃបុណ្យចូលឆ្នាំចិន ខេត្តបាត់ដំបង បានទាញកំណើនភ្ញៀវជាតិ និងអន្តរជាតិកើនឡើងជាងឆ្នាំកន្លងទៅ

បាត់ដំបង៖ ក្នុងរយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ក្នុងខេត្តបាត់ដំបង បានទាញកំណើនភ្ញៀវជាតិ និង
អន្តរជាតិកើនឡើងជាងឆ្នាំកន្លងទៅ ពោលគឺភ្ញៀវទេសចរសរុប៨៩,៤៤៦ នាក់ កើនឡើង១៥.៨៨% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ។ នេះបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្ត។

ថ្ងៃទី១នៃពីធីបុណ្យចួលឆ្នាំចិន វៀតណាម ត្រូវនឹងថ្ងៃទី៩ខែកុម្ភ: ឆ្នាំ២០២៤ ភ្ញៀវសរុបចំនួន ១៥,៤៩៦ នាក់ ក្នុងនោះភ្ញៀវជាតិ១៥,២៥៨នាក់ និងភ្ញៀវអន្តរជាតិ២៣៨នាក់។ ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៤ភ្ញៀវសរុបចំនួន៣៩,០៩៩នាក់ ក្នុងនោះភ្ញៀវជាតិ៣៨,៨០៥នាក់ និងភ្ញៀវអន្តរជាតិ ២៩៤នាក់។ ថ្ងៃទី០៣ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ២០២៤ ភ្ញៀវសរុបចំនួន ៣៤,៥៥៧នាក់ ក្នុងនោះ ភ្ញៀវជាតិ៣៤,២១៥នាក់ ភ្ញៀវអន្តរជាតិ ៨៧៤នាក់។

ប្រភពដដែលបន្តទៀតថា ភ្ញៀវទេសចរសរុប៨៩,៤៤៦ នាក់ កើនឡើង១៥.៨៨% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន៧៧,១៩០នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន៨៨,៥៧២នាក់ កើនឡើង ១៥.៧៩%បើប្រៀបធៀបនិងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ មានចំនួន៧៦,៤៩៤នាក់ និងភ្ញៀវអន្តរជាតិ ចំនួន ៨៧៤នាក់ កើនឡើង២៥.៥៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៦៩៦នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds