Detail Top Banner – Loto

ខេត្តចំនួន៣ នឹងចុះត្រជាក់ដល់១៦-១៨°C ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ មករា

កម្ពុជា ទទួលទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តរំកិលចុះមកក្រោម គ្របដណ្តប់មកលើភាគឦសាន និងភាគខាងកើតប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់មួយចំនួននៃប្រទេសកម្ពុជាចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ នេះយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

សេចក្តីជូនដំណឹងបានអោយដឹងថា តំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។ តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៦-២២°C សីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៦ម៉ែត្រ/វិនាទី ដោយឡែកខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៨°C។

ចំណែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ។

ជាមួយគ្នានេះដែរ ក្រសួងអំពាវនាវអោយប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

អាចជារូបភាពនៃ អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds