Detail Top Banner – Loto

សម្តេចធិបតី ៖ការរំដោះទឹកកង្វក់ គឺជាកិច្ចការសំខាន់ ក្នុងការរៀបចំហេដ្ឋារចនា​សម្ព័ន្ធ​ទីក្រុងឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានល្អ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ​ប្រព័ន្ធរំដោះទឹកកង្វក់ ភូមិសាស្ត្រស្ទឹងមានជ័យ ត្រូវបានស្តារ និងរៀបចំប្រកបដោយរបៀបរៀបរយ​ ខណៈប្រមុខរាជរដ្ឋាភិបាល ចាត់ទុកការរំដោះទឹកកង្វក់ គឺជាកិច្ចការសំខាន់ ក្នុងការរៀបចំហេដ្ឋារចនា​សម្ព័ន្ធ​ទីក្រុងឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានល្អ និងសោភ័ណភាព និងចាំបាច់បំផុត ក្នុងការរំដោះ​ទឹកភ្លៀងនៅរដូវវស្សា។

តាមរយៈទំព័រហ្វេសបុកសម្តេចធិបតី ហ៊ុន ម៉ាណែត បានអោយដឹងថា «សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ចំពោះស្មារតីបុរេសកម្មដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ លើការអភិវឌ្ឍប្រកប​ដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយមុំទី៤ គឺការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្ម​នគរូបនីយកម្ម ដែលមានកិច្ចការអាទិភាពចំនួន៥ ហើយកិច្ចការអាទិភាពទី៣ គឺការរៀបចំ​ផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ ប្រកបដោយភាពធន់ និងសោភ័ណភាព ព្រមទាំងការពង្រីកនូវប្រព័ន្ធលូរំដោះទឹកភ្លៀង, ប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកង្វក់»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds