Detail Top Banner – Loto

លួ.ច​ម៉ូតូបាន​២​ថ្ងៃ ​ជនរងគ្រោះប្រើល្បិចអោយមករួមមេត្រី ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​បាន​លួច​យក​ម៉ូតូ​របស់ស្ត្រី​រង​គ្រោះ ពេលនាងជិះម៉ូតូអស់សាំង ក៏បាន​ប្រើល្បិច​​ទៅ​ទិញ​សាំង​អោយជនរង​គ្រោះ ពេល​នាង​ដេម៉ូតូមិនឆេះ ជនសង្ស័យក៏ធ្វើជា​មកជួយដេម៉ូតូទៀត លុះដេម៉ូតូឆេះ ក៏ជិះម៉ូតូ​គេច​ខ្លួន​បាត់ ខណៈដែលលួច​ម៉ូតូ​បាន​២​ថ្ងៃ ​ជន​រង​គ្រោះ​វិញ ប្រើល្បិ.ចថា​ ចង់​រួមមេត្រី ទើបសមត្ថកិច្ចក្របួចបាន​។ ហេតុការណ៍នេះកើតឡើងកាល​ពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​105K ​ភូមិ​ក្បាល​ដំរី​ទី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជន​សង្ស័យ​ឈ្មោះ ជា សុ​ភ័​ណ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជិះ​កង់​លក់​ម្រេច ស្នាក់​នៅ​មិន​ពិត​ប្រាកដ មាន​ស្រុក​កំណើត​នៅ​ភូមិ​សិម្ពលី ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះស្រី​អូន អាយុ២៤​ឆ្នាំ មុខរបរ កម្មកររោងចក្រ​។

ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បាន​​អោយដឹងថា នៅ​មុន​ពេល​កើត​ហេតុ នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៤ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​អស់​សាំង នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​២ នៅ​ចំណុច​វត្ត​បិទ​មាស ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្ដាល។ ពេល​នោះ​ជន​រង​គ្រោះ​ដាច់​លុយ​ផង ស្រាប់តែ​មាន​ជន​សង្ស័​យ​ចេញ​ពី​ក្នុង​វត្ត​បាន​អោយ​ជន​រង​គ្រោះ​បណ្តើរ​ម៉ូតូ​ឆ្លង​ផ្លូវ មក​ក្នុង​វត្ត​ហើយ​ជន​សង្ស័យ​រត់​ទៅ​ទិញ​សាំង​អោយ​ជន​រង​គ្រោះ ខណៈ​ពេល​ជន​រង​គ្រោះ​ដេ​ម៉ូតូ​មិន​ឆេះ ជន​សង្ស័យ​ជួយ​ធ្វើ​ម៉ូតូ​មួយ​សន្ទុះ ពេល​ម៉ូតូ​ឆេះវិញ ជន​សង្ស័យ​ជិះ​រត់​គេច​ខ្លួន​បាត់​ស្រមោល ចំណែក​ជន​រង​គ្រោះ​បាន​សួរ​នាំ​ព្រះ​សង្ឃ​ដែល​គង់​នៅ​ចាំ​វត្ត​បិទ​មាស បាន​និយាយ​ប្រាប់​ថា ជនសង្ស័យ​ជិះ​កង់​មក​សុំ​វត្ត​ស្នាក់​នៅ​អាស្រ័យ​សិន ដោយ​បន្សល់​ទុក​កង់​មួយ​គ្រឿង​នៅ​ក្នុង​វត្ត ទើប​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ភ្លាម​ៗ។

ព័ត៌មាន​ពី​ស្ដ្រី​រង​គ្រោះ​បន្ថែមថា លុះនៅ​ថ្ងៃ​ទី៤ ខែកុម្ភៈ ជា​ថ្ងៃ​កើត​ហេតុ ជន​សង្ស័យ​បាន​តេ​មក​លេខ​គូ​ដណ្ដឹង​ជន​រង​គ្រោះ ដោយ​ទាក់​ទង​តាម​តេ​ឡេ​ក្រាម ហើយ​គូ​ដណ្ដឹង​ជន​រង​គ្រោះ​បាន​តាំង​រូប​ក្នុង​តេ​ឡេ​ក្រាម ដាក់​រូប​ស្រី​ស្អាត ទើប​គូ​ដណ្តឹង​របស់​ជន​រង​គ្រោះ ឲ្យ​ជន​រងគ្រោះ​ទាក់ទង​ជា​មួយ​ជន​សង្ស័យ ដោយ​ធ្វើ​ជា​នារី​បម្រើសេវាកម្សាន្ត និង​បបួល​ណាត់​ជួប​ជន​សង្ស័យ ដើម្បីរួមមេត្រី។

ស្ត្រីរងគ្រោះបានបន្ត​ថា ដោយ​បា​នណាត់​ជួប​គ្នា​នៅ​ម្តុំ​ផ្សារ​តាំង​កសាង ពេល​នោះ​ជន​រង​គ្រោះ មាន​គ្នា​៣​នាក់ (ប្រុស២​នាក់​) ជិះ​ម៉ូតូ​២​គ្រឿង ចំណែក​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​កង់​បី ។ ពេល​ជួប​គ្នា ជន​សង្ស័យ​បាន​សួរ​នាំ​ជន​រង​គ្រោះ​ថា ២​នាក់នោះ ជា​អ្នក​ណា? ជន​រង​គ្រោះ​បាន​ប្រាប់​ថា អត់​ដឹង​ទេ​គាត់ ជិះ​ម៉ូតូ​កង់​បី​មក​ទេ។

បន្ទាប់មកស្ត្រីរង​គ្រោះ​សួរ​ជន​សង្ស័យ​ថា បង​មាន​ថ្នាំ​លេបអត់? ​ព្រោះនាងដូច​អត់​សូវ​ស្រួល​ខ្លួន ហើយជន​សង្ស័យ​បាន​ប្រាប់​ថា មាន​ចាំទៅយកអោយ ។ បន្ទាប់​មក ជនសង្ស័យមាន​ការ​សង្ស័យក៏បាន​រត់ តែជន​រង​គ្រោះ​ស្រែក​ថា ចោរៗ បង្កការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជ​ពលរដ្ឋ នាំ​គ្នា​ឃាត់​បាន​ភ្លាម​ៗ​យក​មក​ប៉ុស្តិ៍​នគរបាល​សង្កាត់​កា​កាប​ទី​១ ​ដើម្បី​សួរនាំ តែ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ បាន​សួរ​នាំ​ដឹង​ថា កើត​ហេតុ​នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្ដាល និង​ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ដូច​ជន​រង​គ្រោះ​និយាយ​ពិត​ប្រាកដ​មែន ហើយ​ម៉ូតូរបស់​ជន​រង​គ្រោះ​ខាង​លើ ត្រូវ​​បានខ្លួនយ​កទៅ​លក់​នៅ​ម្តុំ​ផ្សារ​ថ្នល់​ទទឹង ខេត្ត​កំពង់​ស្ពឺ ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍កា​កាបទី២​នៃអធិការនគរបាលខណ្ឌពោធិសែនជ័យ បានប្រគល់ជនសង្ស័យអោយកំលាំងសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង ខេត្ត​កណ្ដាល យក​ទៅ​សួរ​នាំ​ដើម្បីចាត់ការ​តាម​នីតិ​វិធី​បន្ត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open