Detail Top Banner – Loto

អ្នកម្ដាយល្អម៉្លេះទេ! ស្ត្រីវ័យចំណាស់ម្នាក់ជួយលក់ផ្លែឪឡឹក ដើម្បីសម្រាលបន្ទុកកូនៗ

(កំពង់ស្ពឺ)៖ ស្ត្រីវ័យចាស់ជរាម្នាក់ ចំណាយពេលស្ទើរពេញមួយថ្ងៃជារៀងរាល់ថ្ងៃ ក្នុងការប្រកបរបលក់ផ្លែឪឡឹក នៅតាមផ្លួវជាតិលេខ៤១ ស្ថិតនៅឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីរកចំណូលបន្ថែមក្នុងការផ្គត់ផ្គងក្រុមគ្រួសារ។
ស្ថិតនៅក្នុងវ័យ ៧៩ ឆ្នាំ ថ្លែងប្រាប់ Fast News នៅរសៀលថ្ងៃទី៦ សីហានេះថា ការលក់ឪឡឹករបស់លោកយាយជារៀងរាល់ថ្ងៃ គឺដើម្បីជួយសម្រាលបន្ទុកកូនៗបានខ្លះៗ ព្រោះនេះជាមុខរបរបន្ទាប់បន្សំ ហើយម្យាងដោយសារគាត់ចាស់ណាស់ទៅហើយ មិនដឹងទៅរកអីមានតែអង្គុយលក់ឪឡឹកតែប៉ុណ្ណោះ ដើម្បីជួយដល់កូនៗ។

លោកយាយថា ជាមធ្យមគាត់រកចំណូលបានពី១០ ០០០រៀល ទៅ២៥ ០០០រៀលក្នុងមួយថ្ងៃពីការលក់ឪឡឹកនេះ។ លោកយាយបន្ថែម ថា គាត់ប្រកបរបរនេះជាច្រើនឆ្នាំមកហើយ ដោយកូនៗជាអ្នកដាំនៅចំការ ចំណែកគាត់ជាអ្នកលក់។ ពេលខ្លះភ្ញៀវខ្លះទិញហើយអត់អោយលុយក៏មាន ពេលខ្លះភ្ញៀវខ្លះតថ្លៃដោយអោយតម្លៃថោក រីឯពេលខ្លះទៀតអោយលុយក្លែងក្លាយក៏មាន។ នេះជាការបញ្ជាក់របស់លោកយាយ។
លោកយាយបន្តថា លក់រាល់ថ្ងៃមិនសូវដាច់ទេ ព្រោះមិនសូវមានអ្នកធ្វើដំណើរតាមផ្លូវនេះទេ ។ តែយ៉ាងណាសម្រាប់ថ្ងៃសៅរ៍ នឹងអាទិត្យគឺលក់ដាច់គួរសម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds