Detail Top Banner – Loto

លោក ស សុខា បញ្ជាឲ្យផាកពិន័យ និងពិនិត្យរថយន្ដគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសបច្ចេកទេស ពិសេសភ្លើងស៉ីរ៉ែន ឬភ្លើងហ្វា

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានដាក់បទបញ្ជាបញ្ជាឲ្យផាកពិន័យ និងពិនិត្យរថយន្ដគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ពិសេសការបំពាក់ភ្លើងស៉ីរ៉ែន ឬភ្លើងហ្វា ដែលធ្វើឲ្យចាំងភ្នែកដល់អ្នកដទៃ និងមានហានិភ័យនៅពេលបើកបរ។

លោកអភិសន្ដិបណ្ឌិត ស សុខា បានអះអាងថា ការបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេសទាំងភ្លើងហ្វា និងភ្លើងក្រហមខៀវដូចភ្លើងស៉ីរ៉ែនរបស់សមត្ថកិច្ច តែងកើតមានឡើងនៅលើរថយន្ដដឹកទំនិញធុនធំ ហើយកន្លងទៅលោកឃើញ និងជួបរថយន្ដទាំងនោះផ្ទាល់ពេលធ្វើដំណើរតាមបណ្ដាខេត្ត។

ក្រៅពីការបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំឲ្យពិនិត្យមើលរថយន្ដទាំងឡាយ ពិសេសរថយន្ដដឹកនាំទំនិញធុនធំដែលបិទស្ទឹកឃ័រអក្សរ ឬរូបភាពផ្សេងនៅលើកញ្ចក់ ឬដាក់រាំងនន ដែលធ្វើបាំងកំហើញនៅពេលបើកបរ ហើយជាកត្តាងាយរងគ្រោះថ្នាក់ដល់អ្នកដទៃនៅតាមដងផ្លូវ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានមើលឃើញថា កន្លងទៅស្នងការនគរបាលរាជធានី-ខេត្ត អនុវត្តការងារនេះបានល្អហើយ ប៉ុន្ដែហាក់មិនទាន់មានប្រសិទ្ធភាព ឬអស់ទាំងស្រុងនៅឡើយទេ ពោលលោកនៅបន្ដឃើញមានការដាក់វាំងនន ឬបិទអក្សរ ឬរូបភាពផ្សេងៗដោយផ្ទាល់តែម្ដង ហើយពេលខ្លះបើកកាត់គោលដៅសមត្ថកិច្ចតែម្ដង ដូច្នេះត្រូវពង្រឹងយកចិត្តទុកដាក់លើការងារនេះឡើងវិញនៅគ្រប់គោលដៅ។ ការអនុវត្តវិធានការទាំងអស់នេះ គឺសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែជាបញ្ហាប្រឈមក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។ ដោយឡែក ការរឹតបន្ដឹងច្បាប់ ត្រួតពិនិត្យសារធាតុស្រវឹង ក៏ត្រូវតែបន្ដអនុវត្តឲ្យបានព្រមៗគ្នាផងដែរ។

សូមជម្រាបថា យោងតាមរបាយការណ៍អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ឆ្នាំ២០២៣ គ្រោះថ្នាក់កើតឡើងសរុប ៣,៣១៧លើក (យប់៥៥%) បណ្តាលឲ្យស្លាប់១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។

ក្នុងមូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន ៤១% មិនគោរពសិទ្ធិ២២% មិនប្រកាន់ស្តាំ៩% បត់៩% ប្រជែងគ្រោះថ្នាក់៧% កត្តាយាន៥% ស្រវឹង៣% ភ្លើង/សញ្ញា១% សុខភាព/ងងុយ១% និងកត្តាអាកាសធាតុ១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨០% (១,២៧៩/១,៥៩០នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩% (៨៨៨/១,២៧៩នាក់)៕May be an image of 1 person and textMay be an image of 9 people, dais and textMay be an image of 9 people, dais and textMay be an image of 3 people, dais and textMay be an image of 4 people, dais and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds