Detail Top Banner – Loto

ក្រសួងការងាររៀបចំជំនួបរវាងសម្តេចតេជោនិងសម្តេចធិបតីជាមួយកម្មករ១.៥លាននាក់ នៅឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤

ភ្នំពេញ៖ នៅឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំកម្មវិធីសំណេះសំណាលរបស់ សម្តេចតេជោ ជាមួយបងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ សរុបទាំង២ជុំ ចំនួន ៩៦លើក ដែលមានកម្មករនិយោជិត សរុបប្រមាណជាង ១,៣លាននាក់ និងបានចូលរួមអនុវត្តដោយជោគជ័យនូវអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់ សម្តេចតេជោ និងអនុសាសន៍ថ្មីៗបន្ថែមទៀត។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែកុម្ភៈនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ក្រសួងការងារបានសហការរៀបចំកម្មវិធី សំណេះសំណាលរបស់ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនកម្មករនិយោជិតតាមរោងចក្រ សហគ្រាស ចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានចំនួ ១១លើក មានកម្មករនិយោជិតប្រមាណជាង១៨ម៉ឺននាក់។

តាមរយៈកម្មវិធីសំណេះសំណាលនេះ សម្តេចធិបតី បានផ្តល់អនុសាសន៍ ៦ចំណុច សម្រាប់ក្រសួងអនុវត្តភ្លាមនៅឆ្នាំ២០២៣ និងអនុសាសន៍៤ចំណុចបន្ថែមទៀត សម្រាប់អនុវត្តនៅ២ឆ្នាំបន្ទាប់ ដែលផ្តោតសំខាន់ក្នុងការអភិវឌ្ឍ ទីផ្សាការងារ និងការអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕May be an image of 1 person, flower, dais and textMay be an image of 13 people, dais and textMay be an image of 1 person and suitMay be an image of one or more people

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds