អបអរសាទរថ្ងៃនៃសេចក្តីស្រឡាញ់ “កូនផ្សោតកើតថ្មី” នៅអន្លង់កាំពី ខេត្តក្រចេះ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤!

កូនសត្វផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នៅវេលាម៉ោង ១០:១៨នាទី នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅអន្លង់កាំពី ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោត៧ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី២ កើតនៅដើមឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃនៃសេចក្តីស្រឡាញ់។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ។

ទន្ទឹមនេះ ប្រសិនបើបងប្អូនប្រជានេសាទ បានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៨៤៣ ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២៕May be an image of manatee and textMay be an image of text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds