Detail Top Banner – Loto

តំបន់វាលទំនាបអាចមានសីតុណ្ហភាពកើនឡើងដល់៣៦°C

(ភ្នំពេញ)៖ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់គ្របដណ្តប់លើប្រទេសកម្ពុជាកាន់តែបន្តចុះខ្សោយ រួមជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយ ធ្វើអោយតំបន់វាលទំនាបអាចមានសីតុណ្ហភាពអតិបរមាពី៣៤-៣៦°C។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម​។

សេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម​ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ទី១ តំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី២១-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds