Detail Top Banner – Loto

ក្រសួងធនធានទឹក អំពាវនាវអោយពលរដ្ឋរស់នៅជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវអោយ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ។
យោងតាមសេចក្តីប្រកាស អំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្រសួងធនធានទឹក បានអោយដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ៖ តំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៧-២៣°C សីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី ខេត្តមណ្ឌលគិរី រតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២០°C ដោយឡែកនៅថ្ងៃទី២០-២១ ខែមករា ខេត្តមណ្ឌលគិរី សីតុណ្ហភាព អប្បបរមាពី១៥-១៦°C។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រអាចជារូបភាពនៃ ពពក និង អត្ថបទ
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds