Detail Top Banner – Loto

ពីថ្ងៃនេះ ដល់ថ្ងៃទី៦ ខេត្តចំនួន៤ នៅតំបន់ខ្ពងរាប នឹងចុះត្រជាក់នៅពេលព្រឹក ចន្លោះពី១៨-២០°C

ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា។ សេចក្តីជូនដំណឹងបានអោយដឹងថា ទ្រនុងនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបន្តគ្របដណ្តប់មកលើតំបន់ខ្ពង់រាបប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានមធ្យម ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤៖

១-តំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៨-២៣°C សីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី ដោយឡែកនៅថ្ងៃទី៤-៦ ខែមករា ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២០°C។

៣-តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,៥០ម៉ែត្រ៕អាចជារូបភាពនៃ អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds