Detail Top Banner – Loto

ខេត្តចំនួន៤ នៅតំបន់ខ្ពងរាប នឹងចុះត្រជាក់នៅពេលព្រឹក

ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ទ្រនុងនៃសម្ពាធខ្ពស់នៅលើប្រទេសចិនរំកិលគ្របដណ្តប់មកលើតំបន់ខ្ពង់រាបប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤៖
ទី១-តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាពី២២-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។
ទី២-តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាពី១៨-២៣°C សីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៥ម៉ែត្រ/វិនាទី នៅថ្ងៃទី៤-៦ ខែមករា ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២០°C។
ទី៣-តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ៕អាចជារូបភាពនៃ អត្ថបទ
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds