Detail Top Banner – Loto

កម្ពុជាបន្តចុះត្រជាក់រយៈពេល ២ ថ្ងៃទៀត ខណៈតំបន់មួយចំនួនសីតុណ្ហភាពធ្លាក់ចុះស្ថិតក្នុងកម្រិត ១៧ អង្សា

ទ្រនុងនៃសម្ពាធខ្ពស់នៅលើប្រទេសចិនថមថយឥទ្ធិពល ជាមួយនឹងខ្យល់មូសុងឦសានបក់ពីមធ្យមទៅបង្គួរ មកលើប្រទេសកម្ពុជា ធ្វើអោយអាកាសធាតុនៅកម្ពុជាបន្តចុះត្រជាក់រយៈពេល ២ ថ្ងៃទៀត ខណៈតំបន់មួយចំនួនសីតុណ្ហភាពធ្លាក់ចុះស្ថិតក្នុងកម្រិត ១៧ អង្សា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ នេះ។

សេចក្ដីជូនដំណឹងបានអោយដឹងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាបមាន សីតុណ្ហភាពអប្បបរមាពី១៩-២៤°C និងសីតុណ្ហភាពអតិបរ​មា​ពី២៩-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៧-២២°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី។ នៅខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី១៧-១៩°C។

ចំណែកឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី ខណៈរលកសមុទ្រមានកម្ពស់ពី១,៥០-១,៧០ ម៉ែត្រ។

បើតាមក្រសួងធនធានទឹក ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមប្រុងប្រយ័ត្ន ថែរក្សាសុខភាព ចំពោះធាតុអាកាសបន្តត្រជាក់នៅពេលព្រឹក ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

អាកាសធាតុ​ចុះត្រជាក់ខ្លាំងរហូតដល់ថ្ងៃសៅរ៍​ - Khmer Timesអាចជារូបភាពនៃ អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds