ក្រសួងធនធានទឹក ៖ ថ្ងៃនេះកម្ពុជា អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ

ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងបន្ថែមថា ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើមពីសមុទ្រចិនខាងត្បូងនឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះធ្វើអោយអាកាសធាតុ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ១ តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣០-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ទិសខាងកើត និងទិសអាគ្នេយ៍ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី,  ភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីតិចទៅបង្គួរ តាមបណ្ដាខេត្ដមួយចំនួន និងរាជធានីភ្នំពេញ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៦០%។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣០-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី, ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ លើខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ មណ្ឌលគិរី និងរតនគិរី ដែលអាចគ្របដណ្ដប់លើផ្ទៃដីពី ២០-៤០% និងភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លើខេត្តព្រះវិហារ និងខេត្ដស្ទឹងត្រែង ដែលអាចគ្របដណ្ដប់លើផ្ទៃដីពី ១០% ទៅ ២០%។

៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ទិសខាងលិច និងទិសនិរតីក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី, ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%។ ចំណែកនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ហើយខ្យល់បក់មកពីទិសពាយ័ព្យ និងទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី០,៥-១ម៉ែត្រ៕ភ្នំពេញ បណ្តា​ខេត្ត​ច​មួយចំនួន​ជាប់​នឹង​ប្រទេស​វៀតណាម អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​មាន​លាយឡំ​ផ្គរ​រន្ទះ ...

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open