សូម្បីតែ Google ក៏អបអរសាទរ ទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជាដែរ

កម្ពុជា៖ វាមិនមែនជាលើកទីមួយនោះទេ ដែល Google បានអបអរសាទរទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជា។ កន្លងមក នៅថ្ងៃបុណ្យឯករាជ្យជាតិនៃប្រទេសកម្ពុជា Google ធ្លាប់បានតាំងបង្ហាញរូប Doodle ដើម្បីបង្ហាញថ្ងៃទទួលបានឯករាជ្យរបស់ប្រទេសកម្ពុជា នៅថ្ងៃ៩ ខែវិច្ឆិកា។

សម្រាប់ថ្ងៃនេះដែរ ប្រទេសកម្ពុជាបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (ឆ្នាំ១៩៥៣ – ២០២០) ដែលប្រទេសកម្ពុជាបានរួចផុតពីការត្រួតត្រារបស់អាណានិគមនិយមបារាំង។ ថ្ងៃនេះដែរ ក៏បង្ហាញពីការលះបង់ឈាមស្រស់សាច់ស្រស់ និងភាពអង់អាចក្លាហាននៃប្រជាជនកម្ពុជា ដើម្បីឲ្យប្រទេសមួយនេះទទួលបានសេរីភាពពេញបរិបូរ។

យ៉ាងណាមិញ Google ក៏ធ្លាប់តាំងបង្ហាញរូប doodle នៃថ្ងៃបុណ្យឯករាជ្យជាតិនៃប្រទេសកម្ពុជា ដូចជាឆ្នាំ២០១៥ ២០១៧ និង២០១៨។ សម្រាប់ឆ្នាំ២០២០ នៅពេលគេចូលទៅដល់កន្លែងស្វែងរករបស់ Google គេនឹងឃើញរូបទង់ជាតិរបស់ប្រទេសកម្ពុជា ដែលកំពុងបក់រវិចៗ ជាមួយពាក្យ Google នៅពីខាងក្រោមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds