អភិបាលខេត្តកណ្ដាល ឆ្លើយតបទៅអ្នកដែលលើកឡើងថា បង្គោលព្រំដែនរបស់កម្ពុជាត្រូវបានគេរំលោភបំពានគឺជារឿងមិនពិត

ខេត្តកណ្ដាល៖ ថ្លែងក្នុងឱកាសដឹកនាំកងកម្លាំង មន្ត្រីរាជការ និងប្រជាពលរដ្ឋ ចុះពិនិត្យបង្គោលព្រំដែន ស្ថិតក្នុងភូមិប៉ាកណាម ក្រុងសំពៅពូន ខេត្តកណ្ដាល លោកគួច ចំរើន អភិបាលខេត្តកណ្ដាល បានឆ្លើយតបទៅអ្នកដែលលើកឡើងថា បង្គោលព្រំដែនរបស់កម្ពុជាត្រូវបានគេរំលោភបំពានគឺជារឿងមិនពិត។

លោកគួច ចំរើន អភិបាលខេត្តកណ្តាល អោយដឹងថា បង្គោលព្រំដែនដែលនៅតំប់នេះជាបង្គោលបោះតាំងពីសម័តបារាំង ហើយក៏នៅមិនឆ្ងាយពីវត្តប៉ាកណាមនោះដែរ។ លោកថា “កន្លងទៅមានការលើកឡើងទឹកដីរបស់យើងត្រូវបានគេរំលោភបំពានទឹកដីរប់យើង។ បង្គោលព្រំដែនរបស់យើងចេះដើរទៅលិច ទៅកើត តែចំណុចនេះខ្ញុំសុំថា បង្គោលដែលបានបោះនៅតំបន់នេះគឺបារាំងអ្នកកសាង មិនមែនទើបតែកសាងសម័យនេះទេ គឺកសាងតាំងពីសម័យមុនមក សម័យបារាំងដឹកនាំ និងគ្រប់គ្រង”។

លោកបន្ថែមថា “បង្គោលនេះតាំងពីសម័យបារាំងរៀបចំការពារទឹកដីនេះ និងប្រគល់ទឹកដីនេះមកអោយកម្ពុជាគ្រប់គ្រង់ អញ្ចឹងបង្គោលព្រំដែននេះកសាងតាំងពីសម័យនោះ បើទោះបីមកដល់បច្ចុប្បន្ននេះវាបានសឹករិចរិលបន្តិចមែន ប៉ុន្តែវានៅតែបង្គោលព្រំដែនដែលបានកសាងដាំទុកតាំងពីពេលនោះមក”។

បើតាមលោកគួច ចំរើន នៅជិតវត្តប៉ាកណាម ក៏មានបង្គោលមួយអាចថានៅមានរូបរាងពេញលេញធំដែរ ដែលមានអក្សរម្ខាងសរសេរថា កូសាំងស៊ីន ដែលមើលពីទឹកដីកម្ពុជាទៅឃើញថា កូសាំងស៊ីន រីឯឈរមើលទៅម្ខាងទៀតគេដាក់ជាភាសាបារាំងថា Cambodge ដែលជំនន់នោះប្រាកដណាស់ថាជំនន់កូសាំងស៊ីន និងជំនន់ទឹកដីនេះដែលគ្រប់គ្រង់ដោយបារាំង ដោយសរសេរអក្សរដោយបារាំង ចឹងបញ្ជាក់ថាច្បាស់ថា នេះជាបងហគោលព្រំដែនកម្ពុជាដែលបន្សសទុកតាំងពីសម័យកូសាំងស៊ីន មកដែលមិនអាចអ្នកណារំកោលទៅណានោះទេ៕

អត្ថបទដែលជាប់ទាក់ទង