លោកគួច ចំរើន៖ វត្តប៉ាកណាម និងបរិវេនជុំវិញនៅតែជារបស់ខ្មែរ ខ្មែរជាអ្នកកាន់កាប់ មិនដូចការចោទប្រកាន់ថាត្រូវបានរំលោភបំពាននោះទេ

កណ្តាល៖ ឆ្លើយតបទៅការលើកឡើងថា វត្តប៉ាកណាមត្រូវរងគ្រោះការរំលោភបំពានជាដើមជាបន្តបន្ទាប់មក អភិបាលខេត្តកណ្តាលលោកគួច ចំរើន បានអះអាងថា វត្តប៉ាកណាមនៅតែជារបស់ខ្មែរ ខ្មែរជាអ្នកកាន់កាប់ ក្រោមការគ្រប់គ្រង់របស់ព្រះគ្រូចៅអធិការ ដែលព្រះអង្គជាអ្នកស្នេហាជាតិមិនដូចការលើកឡើងរបស់ក្រុមប្រឆាំងក្រៅស្រុកលើកឡើងនោះទេ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាឱកាសដែលលោកបានអញ្ជើញទៅកាន់បិណ្ឌនៅវត្តប៉ាកណាម នារសៀលថ្ងៃទី១៩ ខែកញ្ញា នេះ លោកគួច ចំរើន អភិបាលខេត្តកណ្តាល បានអោយដឹងថា ពេលខ្លះគេថាវត្តប៉ាកណាម ត្រូវគេពោលថា វត្តនេះត្រូវគេបោះបង់ចោលទុកចោល ដោយគ្មានអ្នកអើពើ ចឹងពិតប្រាកដណាស់ចំពោះវត្តមានថ្នាក់ដឹកនាំខេត្ត អតីតថ្នាក់ដឹកនាំខេត្តដែលបានមកចូលរួមនៅទីនេះ ឆ្លុះបញ្ចាំច្បាស់លាស់ និងជាសាក្សីរសដែលជាន់នៅទឹកដីនេះតាំងពីអតីតកាល និងបច្ចុប្បន្នកាលនេះផងដែរ។ ក្នុងនាមពួកគាត់ជាថ្នាក់ដឹកនាំខិតខំក្នុងការការពារមូរណភាពទឹកដីរបស់យើងយ៉ាងរឹងមាំនាពេលកន្លងមក។

ម្យាងទៀតទាកទង់ការកសាងសមិទ្ធផលនានា នៅក្នុងវត្តប៉ាកណាម ដូចដែលយើងបានឃើញមកដល់ពេលនេះ វត្តអារាម មានព្រះវិហ៊ារ មានកុដិ មានសាលាឆាន់ សំណង់ផ្សេងៗទៀតដែលថ្នាក់ដឹកនាំយើងខិតខំកសាងរួម ផ្លូវថ្នល់ផងដែរ។

លោកបន្ថែមថា ចឹងពិតប្រាកដណាស់ថាភាពសប្បាយរីករាយរបស់យើងដែលបានជួបជុំគ្នានៅក្នុងកម្មវិធីកាន់បិណ្ឌនេះគឺបានឆ្លុះបញ្ជាំងម្យាងគឺបានចូលរួមគាំទ្រព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង។ ម្យាងទៀតសបញ្ជាក់ថាទឹកដីទីអារាមវត្តប៉ាកណាមរបស់យើងនៅតែជាទឹកដីរបស់ខ្មែរ។ វត្តប៉ាកណាមនៅតែជារបស់ខ្មែរ ខ្មែរជាអ្នកកាន់កាប់ ក្រោមការគ្រប់គ្រង់របស់ព្រះគ្រូចៅអធិការ ដែលព្រះអង្គមានឆន្ទះស្នេហាជាតិ។

លោកអភិបាលខេត្តបន្ថែមថា ការលើកឡើងកន្លងមកថាវត្តប៉ាកណាមរងការរំលោភបំពានដូចជាការមើលងាយដល់ព្រះគ្រូចៅអធិការដែលព្រអង្គការពារទាំងបូរណៈភាពទឹកដី និងសាសនា។

ជាមួយគ្នានេះដែរ ទាក់ទងការព្រួយបារម្ភទាំងឡាយលោកអំពាវនាវអោយប្រជាពលរដ្ឋ ដែលចង់ដឹងទឹកដីខ្មែរនៅកន្លែងណាគូតែអញ្ជើញមកមើលអោយច្បាស់លាស់កុំលឺតែគេថា មិនបានទៅមើលដោយផ្ទាល់។

លោកថា អ្នកដែលពោលពាក្យនាពេលកន្លងមកដែលថាវត្តប៉ាកណាមត្រូវគេបោះបង់ចោល ឬរងការរំលោភបំពាន ហាក់ដូចជាការប្រមាថទៅដល់អារម្មណ៍ព្រះអង្គ ដែលគង់ក្នុងរយៈពេលកន្លងទៅថាបានឈរនៅទីនេះយ៉ាងរឹងមាំ ទាំងបុព្វហេតុសាសនា និងទឹកដីរបស់យើងផងដែរ។

សូមបញ្ជាក់ផងដែរថា វត្តប៉ាកណាម នាពេលកន្លងមកត្រូវក្រុមអ្នកនយោបាយប្រឆាំងក្រៅស្រុកបានចោទមករាជរដ្ឋាភិបាលកម្ពុជាថាបានបោះបង់ចោល និងរងការរំលោភបំពានពីភាគីវៀតណាម ខណៈវត្តនៅតាមព្រំដែនមួយនេះត្រូវបានអាជ្ញាធរកម្ពុជាកំពុងតែអភិវឌ្ឍន៍ឥតឈប់ឈរ៕

 

អត្ថបទដែលជាប់ទាក់ទង