Detail Top Banner – Loto

អាវុធហត្ថខេត្តតាកែវ បង្ក្រាបក្រុមបងធំ៦នាក់ ដែលបង្កការអុកឡុកប៉ះពាល់សន្តិសុខសង្គម

តាកែវ៖ កម្លាំង​កងរាជអាវុធហត្ថខេត្តតាកែវចាប់ខ្លួន ក្រុមក្មេងទំនើង ៦នាក់បង្កការអុកឡុកប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និង​កសាងសំណំរឿង បញ្ជូនទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានអោយដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងដោយការសម្របសម្រួលនីតិវិធីពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កាលពីវេលាម៉ោង១៦ និង៤០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡេង ផាត មេបញ្ជាការមូលដ្ឋានស្រុក បានបង្រ្កាបករណីក្រុមក្មេងទំនើង ៦នាក់ បង្ករការអុកឡុក បណ្ដាល​ឱ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅចំណុច ភូមិខ្នាទៃ ឃុំអង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យទាំង ៦នាក់ ១.ឈ្មោះ ហ៊ុន ប៊ុនតុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស, ២.ឈ្មោះ ឡន ភារុន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស, ៣.ឈ្មោះ នូច ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត, ៤.ឈ្មោះ សយ តូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស, ៥.ឈ្មោះ ញ៉ វណ្ណេត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ និង៦.ឈ្មោះ ណន សុខនឿន អាយុ១៨ ឆ្នាំមុខរបរកសិករ អ្នកទាំង៦នាក់រស់នៅភូមិស្រែឈើនាង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ វត្ថុតាង ម៉ូតូចំនួន ០៤គ្រឿង ដាវចំនួន ០៤ដើម កាំបិតចំនួន ០២ដើម ។

ចំពោះជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យកងរាជអាវុធហត្ថខេត្ត តាកែវ កំពុ​ង​កសាង​សំណុំ​រឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds