Detail Top Banner – Loto

ខ្លាំងជាងមុនទៀត! ពេលនេះ ហ្វេសប៊ុក Tangmo ទើបបង្កើតថ្មី បានទម្លាយរូបបន្តរឹតតែក្តៅ

អ្នកលេងក្នុងបណ្តាញសង្គមកំពុងតែនៅ​មិនសុខ​នោះទេ ​ដោយសារតែមាន​ចម្ងល់ថាអ្នកណាគឺ​ជាអ្នកលេងហ្វេសប៊ុក​របស់តារាសម្ដែងស្រី ​Tangmo Nida ​ហើយ​បង្ហោះ​រូបថត​នៅលើទូក ​និង ​មានសរសេរជា​សារផ្សេងៗដាក់ចំៗ​​ទៅ​លើ​មនុស្ស​ទាំង ៥ ​​នាក់​នៅលើទូក​ក្នុងថ្ងៃកើតហេតុ។ ​ជាពិសេសគឺ Gratik ដែលត្រូវមិត្តជិតស្និទ្ធបំផុត និង​ជា​អ្នក​​ចាត់ការផ្ទាល់ខ្លួនរបស់ Tangmo ផងដែរ។

ត្រឡប់មកមកលម្អិតនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ បន្តិច ក្រោយពីហ្វេសប៊ុក Happy Melon Patcharaveerapong បានចាប់ផ្តើមសកម្មឡើងវិញ​ដោយ​បង្ហោះ​រូប​ភាព​ក៏ដូចជាវីដេអូខ្លីៗ និង Add story បន្ត​បន្ទាប់ ​ទាំងដែលម្ចាស់​ហ្វេសប៊ុក​ជាតារាស្រី ​Tangmo ​បានបាត់បង់​ជីវិតទៅ​ហើយនោះ។​

ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើល និង ចម្លែកចិត្តជាខ្លាំងថាអ្នកណាជាអ្នកលេងហ្វេសប៊ុក ​Tangmo។ រហូត​ដល់ហ្វេសប៊ុក​សំខាន់​នេះត្រូវ​បានប្លុក ​ហើ​យ​ក៏​ប​ង្កើតផេក​ហ្វេសប៊ុកថ្មី ​ដាក់ថា ​«Happy Melon official»។​

ថ្មីៗនេះ បានបង្ហោះរូបភាពរបស់ Send និង Gratik អង្គុយមើលទូរស័ព្ទ ភ្ជាប់ជាមួយសារសរសេរថា៖ «​នៅ​​មាន​ព័ត៌មាន​ពិតច្រើន​ទៀត ​មុននឹងបូជា​យើង ​គិតថា​អាច​បិទ​​មាត់​​យើង​បាន? ​មិត្តសម្លាញ់​របស់ខ្ញុំ» ​ជាមួយនឹងរូប Emoji ​កាំបិត ​និង ​តំណក់ឈាមក្រហម។ ធ្វើ​ឱ្យ​អ្នក​និយមលេងក្នុងបណ្តាញសង្គម ចូលមកបញ្ចេញមតិ រង់​ចាំ​មើល​​មានអ្វី​ទៀត​ដែល​ត្រូវបង្ហោះ​ចេញ។​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds