Andy Lau ជួបទុក្ខធំ ក្រោយពីបងប្រុសដ៏ល្អ បានលាចាកលោកដោយសារតែជំងឺមួយនេះ ជាពិសេសថែមទាំងមិនអាច…

កាលពីថ្ងៃទី 17 ខែមីនា បងប្រុស ឬ រៀមច្បង របស់ Andy Lau គឺលោក Liu Shanbenបានទទួលមរណភាពក្នុងអាយុ 95 ឆ្នាំ ដោយសារ COVID-19 ។ Andy អាយុ 60 ឆ្នាំបានស្គាល់ Liu តាមរយៈភរិយារបស់តារាសម្តែង Pau Hiu-Wah និងកូនស្រីរបស់អ្នកស្រី  Alice Lau អាយុ 52 ឆ្នាំដែលជាតារាសម្តែងផងដែរដោយលោក​ លីតៅហ៊ួ បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារមួយនេះយ៉ាងឆាប់រហ័ស។

យោងតាមរបាយការណ៍បានឱ្យដឹងថាលោក Liu បានធ្វើការលាងតម្រងនោមក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ ហើយសុខភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ជាអកុសលលោក Liu បានឆ្លង COVID-19 អំឡុងពេលមានការកើនឡើងនៃករណីថ្មីៗនៅក្នុងទីក្រុងហុងកុង ហើយនៅទីបំផុតគាត់បាន ស្លា ប់ដោយសារវីរុសនេះ។

ដោយសារតែការកើនឡើងនៃការស្លាប់ដែលទាក់ទងនឹង COVID និងបទប្បញ្ញត្តិនៃជំងឺរាតត្បាតដ៏តឹងរ៉ឹងនៅក្នុងទីក្រុងហុងកុង សាកសពរបស់លោក  Liu ត្រូវបានក្រុមគ្រួសារទុកចោល ពិសេសថែមទាំងគ្មានក្ដាមមឈូរថែមទៀតផង។ ក្រោយពីឃើញដូច្នោះលោក លីតៅហ៊ូ ក៏បានធ្វើការចេញមុខ ដង្ហែនិងទិញក្ដាមមឈូរសម្រាប់ការជូនដំណើរបងប្រុសដែលធ្លាប់តែផ្ដល់ដំបូន្មានល្អដល់រូបលោក ជាលើកចុងក្រោយ ប៉ុន្ដែនៅតែមិនត្រូវបានគេអនុញ្ញាតិឱ្យធ្វើបុណ្យសពនោះឡើយ ដោយហេតុខ្លាចឆ្លងរីករាលដាលបន្ថែមទៀត ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds