មិនទុកយូរទេ! កូនស្រីបង្កើតលោក ព្រហ្មម៉ាញ ចេញមុខពន្លះផាំងៗ ក្រោយមានអ្នកថាឪពុកស្លា-ប់ម្តងទៀត
បើគិតមកដល់ពេលនេះប្រមាណជាង ១០ ថ្ងៃហើយ ដែលសិល្បករអាយ៉ៃជើងចាស់ដ៏ល្បីឈ្មោះ លោកតា ព្រហ្មម៉ាញ បានធ្លាក់ខ្លួនឈឺ ព្រោះជំងឺលើសឈាម ដោយកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលមានការជូនដំណឹងពីស្ថានភាពជំងឺរបស់លោកតាជាបន្តបន្ទាប់ពីតារាកំប្លែងស្រី កាឆយ។
យ៉ាងណាមិញ ប៉ុន្មានថ្ងៃមុនកន្លងទៅ ខណៈពេលដែលលោកតាកំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ស្ថិតក្នុងការព្យាបាលនេះ ស្រាប់តែផ្ទុះការភ្ញាក់ផ្អើលខ្លាំង ដែលមានការភាន់ច្រឡំដោយមានទំព័រហ្វេសប៊ុកមួយបានបង្ហោះថាលោកតាបានទទួលមរណភាព ប៉ុន្តែក៏មានការបកស្រាយ និង ស្ងប់ស្ងាត់ទៅវិញថានោះគឺជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។
ស្រាប់តែនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ នេះ ក៏ការផ្ទុះដំណឹងម្ដងទៀតពីបណ្ដាញសង្គមហ្វេសប៊ុកជាថ្មីម្តងទៀតថា សិល្បករជើងចាស់ លោកតា ព្រហ្មម៉ាញ បានទទួលមរណភាព ហើយភ្លាមនោះគេក៏បានឃើញតារាកំប្លែងស្រី កាឆយ ធ្វើការឡាយឱ្យឃើញពីស្ថានភាពរបស់លោកតា ព្រហ្មម៉ាញ ផ្ទាល់ដែលលោកតាមិនបានកើតអ្វីដូចគេថាឡើយ។
ដោយឡែក ក្រឡេកទៅមើលកូនស្រីបង្កើតរបស់លោកតា ព្រហ្មម៉ាញ ឯនោះវិញ ក៏ហាក់នៅមិនសុខ នៅពេលដែលមានពាក្យចចាមអារ៉ាម លេងសើចពីជីវិតរបស់ឪពុកខ្លួន នាងក៏បានចេញមុខមកពន្លះដោយបង្ហោះសារ និង រូបភាពកំពុងនៅមន្ទីរពេទ្យជុំលោកតា ព្រហ្មម៉ាញ ជាភាសាអង់គ្លេសថា ៖ «I just want to letting his fans and everyone else know. That my father still alive. And he getting better now. The reason he still stay at the hospital because of the doctor need to follow up his health condition! And stop posting his pictures and spreading words that he is pass away for you own fucking benefit!!!!»។
សារនោះ ភាសាខ្មែរមានន័យថា ៖ «ខ្ញុំគ្រាន់តែចង់ឱ្យអ្នកគាំទ្ររបស់គាត់ និង អ្នកទាំងអស់គ្នាបានដឹងថា ឪពុកខ្ញុំនៅរស់។ ហើយឥឡូវនេះគាត់កាន់តែប្រសើរឡើង។ មូលហេតុគាត់នៅតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារគ្រូពេទ្យត្រូវតាមដានស្ថានភាពសុខភាព! ហើយឈប់បង្ហោះរូបគាត់ ហើយនិយាយពាក្យថាគាត់លាចាកលោកនេះទៅ កុំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន!!!!»៕