អ៊ុយក្រែន តបរុស្ស៊ីថា គ្មានផ្លូវឡើយ ដែលយើងនឹងទម្លាក់អាវុធសុំចុះចាញ់

ឡុងដ៍ ៖ បន្ទាប់ពីរុស្ស៊ីប្រាប់ឱ្យយោធាអ៊ុយក្រែនដែលកំពុងតស៊ូប្រយុទ្ធនៅក្នុងទីក្រុង ម៉ារីយូប៉ូល ទម្លាក់អាវុធសុំចុះចាញ់ អ៊ុយក្រែន បាននិយាយថាពួកគេនឹងមិនចុះចាញ់ឡើយ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ​។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី អៀរីណា វេរ៉េសឈុគ បានបញ្ជាក់ថា «គ្មានផ្លូវអាចទៅរួចឡើយដែលយើងនឹងទម្លាក់អាវុធសុំចុះចាញ់ ហើយយើងក៏បានជូនដំណឹងទៅកាន់ភាគីរុស្ស៊ី ពីរឿងនេះផងដែរ»

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ, ទីក្រុងម៉ូស្គូបានប្រាប់ឱ្យកងទ័ពអ៊ុយក្រែននៅក្នុងទីក្រុង Mariupol ដែល កំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ ទម្លាក់អាវុធចុះចាញ់។ ទីក្រុង Mariupol បានរងការវាយប្រហារទម្លាក់គ្រាប់បែកពីសំណាក់ កងទ័ពរុស្ស៊ីតាំងតែពីថ្ងៃទី២៤ ខែកុម្ភៈមកម្ល៉េះ ខណៈប្រជាជនរាប់ម៉ឺននាក់នៅតែបន្តជាប់គាំងនៅក្នុងទីក្រុងនេះនៅឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds