Detail Top Banner – Loto

សោកស្ដាយណាស់! មនុស្ស ៤ នាក់ស្លា-ប់ និងរបួសជាច្រើននាក់ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ វាយប្រហារភាគឦសានប្រទេសជប៉ុន

យ៉ាង​ហោច​ណាស់ មនុស្ស ៤ នាក់​បាន​ស្លាប់ និង ៩៤ នាក់​ផ្សេង​ទៀត​រង​របួស ក្រោយ​គ្រោះ​រញ្ជួយដី​កម្រិត​ធ្ងន់​មួយ បាន​វាយប្រហារ​ភាគ​ឦសាន​ប្រទេស​ជប៉ុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រោះ​រញ្ជួយដី​កម្រិត ៧.៤ រ៉ិចទ័រ បាន​វាយ​ប្រហារ​ឈូង​សមុទ្រ​នៃ​តំបន់ Fukushima ក្នុង​ជម្រៅ ៦០ គីឡូម៉ែត្រ កាល​ពី​ពាក់​កណ្ដាល​យប់​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ ២០២២ កន្លង​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាយករដ្ឋមន្ត្រី Fumio Kishida បាន​ឱ្យ​ដឹង​ថា មនុស្ស​ចំនួន ៤ នាក់​បាន​ស្លាប់ ហើយ​ឥលូវ​នេះ ខាង​រដ្ឋាភិបាល នឹង​ត្រៀម​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ក្នុង​ករណី​រញ្ជួយដី​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល ២ ទៅ ៣ ថ្ងៃ​ខាង​មុខទៀត។ ជាមួយ​គ្នា​នោះ​ដែរ ខាង​ភ្នាក់ងារ​គ្រប់គ្រង​អគ្គិភ័យ និង គ្រោះ​មហន្តរាយ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ៩៤ នាក់ បាន​រង​របួស ក្នុង​នោះ ៤ នាក់​របួស​ធ្ងន់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Aljazeera

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds