Detail Top Banner – Loto

កាណាដា​នឹង​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូលរបស់​រុស្ស៊ី ហើយបញ្ជូន​គ្រាប់​រ៉ុក្កែត​ទៅ​អ៊ុយក្រែន

ក្រុមមន្ត្រីកាណាដាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកាណាដានឹងដកចេញនូវឋានៈប្រទេសដែលពេញចិត្តបំផុតរបស់រុស្ស៊ី និងបេឡារុសជាដៃគូពាណិជ្ជកម្ម ហើយនឹងផ្តល់ជំនួយដ៍សាហាវបន្ថែមដល់អ៊ុយក្រែន រួមទាំងគ្រាប់រ៉ុក្កែត និងគ្រាប់បែកដៃផងដែរ។

 

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Chrystia Freeland បាននិយាយថា ប្រទេសតែមួយគត់ផ្សេងទៀតដែលមិនទទួលបានឋានៈជាប្រជាជាតិដែលពេញចិត្តបំផុតជាមួយប្រទេសកាណាដាគឺប្រទេសកូរ៉េខាងជើង ហើយទំនិញពីប្រទេសរុស្ស៊ី និងបេឡារុស្សនឹងត្រូវទទួលរងនូវពន្ធ 35% នៅពេលនាំចូលទៅប្រទេសកាណាដា។

 

លោក Freeland បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយថា “និយាយឱ្យសាមញ្ញទៅ នេះមានន័យថា រុស្ស៊ី និងបេឡារុស្សនឹងលែងទទួលបានអត្ថប្រយោជន៍ទៀតហើយ ជាពិសេសពន្ធទាប ដែលកាណាដាផ្តល់ជូនដល់ប្រទេសដទៃទៀត ដែលជាសមាជិក WTO” ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds