ធនាគារកណ្ដាលរុស្ស៊ី ចាត់វិធានការឆ្លើយតបនឹងទណ្ឌកម្មលោកខាងលិច, សន្យាការពារសេដ្ឋកិច្ចជាតិ

(ម៉ូស្គូ)៖ ធនាគារកណ្ដាលរុស្ស៊ី នឹងផ្ដល់ឱ្យបណ្ដាធនាគារនៅក្នុងស្រុកនូវសាច់ប្រាក់ ឬជំនួយមិនមែនសាច់ប្រាក់ ជារូបិយបណ្ណរូប (ruble) ដើម្បី រក្សាស្ថិរភាពហិរញ្ញវត្ថុ និងការពារសេដ្ឋកិច្ចពីផលប៉ះពាល់ទាំងឡាយ បង្កឡើងដោយទណ្ឌកម្មពីសំណាក់លោកខាងលិច ជុំវិញប្រតិបត្តិការយោធា នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ធនាគារកណ្ដាលរុស្ស៊ី បានបញ្ជាក់ដូច្នេះថា «ធនាគារកណ្ដាលរុស្ស៊ី នឹងបន្តផ្ដល់ជំនួយជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ ជារូបិយបណ្ណរូប (ruble)។ ចំណែកឯ កិច្ចព្រមព្រៀងដេញថ្លៃលក់ហើយទិញវិញ (REPO, repurchase agreement) នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយការពេញចិត្តយ៉ាងខ្លាំងចំពោះពាក្យស្នើសុំទាំងអស់ដែលទទួលបានពីធនាគារនានា»

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds