Detail Top Banner – Loto

លេខទូរស័ព្ទមានហុងស៊ុយនៅចិនត្រូវបានគេទិញក្នុងតម្លៃរហូតដល់ជាងកន្លះលានដុល្លារ

ការនិយមទិញលេខទូរស័ព្ទ ឬស្លាកលេខយានយន្ត ដែលជាលេខហុងស៊ុយបានកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសចិន។​ សម្រាប់នៅក្នុងប្រទេសចិនលេខដែលគេគិតថា ជាលេខហុងស៊ុយនោះគឺមានលេខ ៥ និងលេខ ៨។ យោងតាមសារព័ត៌មាន Nextshark បានចុះផ្សាយថា លេខទូរស័ព្ទដែលបញ្ចប់ដោយលេខ ៥ (ច្រើនខ្ទង់) ត្រូវបានគេដាក់ក្នុងតម្លៃរហូតដល់  ១១,២៥០ យន់ (១,៦៧៤ ដុល្លារអាមេរិក) ហើយគ្រាន់តែលេខនេះត្រូវបានគេដាក់លក់បានត្រឹម ១២ នាទី មានមនុស្សរហូតដល់ ១៤០ បានដាល់ពាក្យទិញលេខទូរស័ព្ទនេះ ខណៈចំនួនស៊ីមកាតលេខពិសេសនេះមានមិនគ្រប់តាមតម្រូវការនោះទេ។

នៅមិនទាន់អស់ទេលេខទូរស័ព្ទហុងស៊ុយមួយទៀត ដែលមានតែលេខ ៥ និងលេខ ៨ ត្រូវបានគេដាក់ដេញថ្លៃលក់ក្នុងតម្លៃរហូតដល់ ៦៨០,០០០ ដុល្លារអាមេរិកឯនោះ។ ចំណែកស្លាកលេខហុងហ៊ុយវិញត្រូវបានគេរាយការណ៍មានគេទិញក្នុងតម្លៃរហូតដល់ ២៤៨,៥០០ ដុល្លារអាមេរិក៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds