សិស្ស ២៥ នាក់ដែលនៅ ប្រទេស ឥណ្ឌាបានសម្លាប់ខ្លួនក្រោយឃើញលទ្ធផលប្រឡងធ្លាក់ដែលគ្រូបូកពិន្ទុខុស
យោងតាមសារព័ត៌មាន NEXTSHARK បានរាយការណ៍ថា មានសិស្សចំនួន ២៥ នាក់ នៅក្នុងប្រទេសឥណ្ឌាបានសម្លាប់ខ្លួន ក្រោយលទ្ធផលប្រលងកម្រិតមធ្យមសិក្សាបានបង្ហាញថាពួកគេបានធ្លាក់ ខណៈដែលពួកគេសុទ្ធតែរំពឹងថានឹងទទួលបានពិន្ទុខ្ពស់ក្នុងការប្រលង។ ក្រោយផ្ទុះករណីធ្វើអត្តឃាតពីសំណាក់ក្រុមកូនសិស្សនេះ ក្រុមហ៊ុន Globarena Technologies Pvt Ltd, បានរកឃើញថា ការបូកពិន្ទុប្រឡងបានធ្វើឡើយដោយមានកំហុសបច្ចេកទេស ដែលធ្វើឲ្យមានចំនួនសិស្សធ្លាក់ច្រើនខុសប្រក្រតី ពោលគឺមានសិស្សជាង ៣០០,០០០ នាក់ ក្នុងចំណោបេក្ខជនជាង ១ លាននាក់បានធ្លាក់។
ក្នុងចំណោមអ្នកដែលធ្លាក់នោះ រួមមានទាំងសិស្សពូកែ ដែលបានធ្វើល្អគ្រប់វិញ្ញាសារកាលពីពេលប្រលងផងដែរ។ លទ្ធផលខុសការរពឹងទុកនេះហើយ ដែលធ្វើឲ្យសិស្សជាច្រើនខកចិត្តយ៉ាងខ្លាំង រហូតមានសិស្ស ២៥ បានសម្រេចសម្លាប់ខ្លួនភ្លាមៗតែម្តងក្រោយបានឃើញលទ្ធផល។ រហូតមកទល់នឹងពេលមានការបូកពិន្ទុជាថ្មី ហើយសិស្សជាច្រើនក៏បានជាប់វិញដែរ ខណៈដែលគ្រួសារជនរងគ្រោះទាំង ២៥ នាក់ កំពុងតែប្ដឹងតវ៉ាទាមទារកយុត្តិធម៌ចំពោះការស្លាប់របស់ជនរងគ្រោះ៕