តើកំពូល អ្នក Hacker ខ្លាំងៗក្នុងពេលបច្ចុប្បន្ន ភាគច្រើនមានកំណើតមកពីប្រទេសណាខ្លះ??

ការវាយប្រហារទៅលើបច្ចេកវិទ្យា  ជាការគំរាមកំហែងដ៏ធំមួយសម្រាប់ប្រព័ន្ធសុវត្ថិភាពអ៊ីនធើណេតទូទាំងពិភពលោក ហើយវាក៏ជាបញ្ហាមួយដ៏ពិបាក និងប្រើរយៈពេលយូរដែរដើម្បីធ្វើការដោះស្រាយ និងចាប់ខ្លួនឧក្រិដ្ឋជនទាំងនោះ។

ក្រុមវាយប្រហារ ឬយើងហៅថា Hacker ទាំងនោះតែងតែធ្វើសកម្មភាពតាមរយៈអនឡាញ ហើយមនុស្សក្នុងលោកបច្ចុប្បន្នក៏ប្រើប្រាស់អ៊ីនធើណេតអនឡាញនេះយ៉ាងទូលំទូលាយផងដែរ ដែលជាហេតុធ្វើឱ្យក្រុម Hacker ងាយស្រួលលួចយកព័ត៌មាន និងទិន្នន័យសម្ងាត់ទាំងអស់នោះ។ ភាគច្រើន ក្រុម Hacker មានទិសដៅវាយប្រហារទៅកាន់រដ្ឋាភិបាល វិស័យក្រុមហ៊ុនឯកជន និងបុគ្គលផ្សេងៗដើម្បីលួចយកទិន្នន័យសម្ងាត់ កិច្ចការងារសំខាន់ៗ រួមទាំងលួចយកទ្រព្យសម្បត្តិជាប្រាក់កាសជាដើម។

វិធីវាយប្រហាររបស់ពួកគេមានដូចជាការបញ្ចូលមេរោគឱ្យរីករាលដាល និងមិនអាចគ្រប់គ្រងបាន (Malicious virus ,Malware) រួមទាំងវិធីលួចយកទិន្នន័យ និងព័ត៌មានដោយការបង្កើតគេហទំព័រក្លែងក្លាយ គេហទំព័រដែលមានគ្មានសិទ្ធិអនុញ្ញាតិ និងការបង្កើតផ្ទាំងផ្សាយពាណិជ្ជកម្មគ្រោះថ្នាក់ជាច្រើនទៀត។

Hacker មួយចំនួនធ្វើសកម្មភាពតែម្នាក់ឯង និង Hacker ផ្សេងទៀតធ្វើការងារជាក្រុម ដែលឥទ្ធិពលការវាយប្រហារទាំងនោះមានប្រសិទ្ធភាពផ្អែកទៅលើចំណេះដឹង និងកម្រិត IQ ពួកគេ ដោយគេបានដឹងថា ពួក Hacker សុទ្ធតែជាមនុស្សឆ្លាតវៃ ថែមទាំងជាបញ្ញវន្តផងដែរ។

ដូច្នេះថ្ងៃនេះយើងនឹងតាមដានប្រទេសទាំង ១០ ដែលជាប្រភពសម្បូរទៅដោយ Hacker ខ្លាំងៗទូទាំងពិភពលោក៖

១០.ប្រទេសហុងគ្រី

ប្រទេសហុងគ្រី គឺជាប្រទេសដ៏តូចមួយនៅប៉ែកអឺរ៉ុប តែជាប្រទេសដែលប្រមូលផ្តុំទៅដោយក្រុមបណ្តាញ Hacker ផ្សេងៗចម្រុះគ្នាជាច្រើនដែលវាយលុកសំឌៅទៅកាន់ប្រទេសអឺរ៉ុបដូចគ្នា។ ជនជាតិហុងគ្រីក៏ជាជនជាតិមួយដ៏ឆ្លាតវៃ និងមានកម្រិត IQ ខ្ពស់មួយផងដែរ ដែលមានភាពច្នៃប្រឌិតខ្ពស់ក្នុងការផលិតឧបករណ៍អេឡិចត្រូនិចថ្មីៗជាច្រើន ថែមទាំងជា Hacker  ដ៏ល្បីល្បាញប្រចាំប្រទេសផងដែរ។

៩.ប្រទេសអ៊ីតាលី

អ៊ីតាលី ក៏ជាប្រទេសដ៏តូចមួយនៅក្នុងប៉ែកអឺរ៉ុបដែរ តែបែរជាមានបច្ចេកវិទ្យាដ៏ទំនើប និងធំសម្បើមមួយទៅវិញ ដែលជាហេតុធ្វើឱ្យប្រទេសនេះសម្បូរទៅដោយក្រុម Hacker វាយលុកទិន្នន័យពិភពលោកទាំងមូលដល់ទៅ ១.៦%។ នៅក្នុងប្រទេសនេះមានកំពូល Hacker ដ៏ល្បី២រូបគឺ Donato Farrente Auerima និង Luigi Auriemma ដែលបានចូលលុកលុយបំផ្លាញគេហទំព័ររដ្ឋាភិបាល រហូតល្បីខ្ទរខ្ទារជុំវិញពិភពលោក។

៨.ប្រទេសឥណ្ឌា

ប្រទេសឥណ្ឌាសម្បូរទៅដោយអ្នកវិទ្យាសាស្ត្រ និងវិទ្យាសាស្រ្តកំព្យូរទ័រ ដែលល្បីល្បាញតាំងពីផ្នែកអេឡិចត្រូនិក វិស័យសុខាភិបាល រហូតដល់វិស៏យបច្ចេកវិទ្យា ថែមទាំងសម្បូរទៅដោយក្រុម Hacker ដែលធ្លាប់បានលុកលុយចូលទៅក្នុងគេហទំព័ររដ្ឋាភិបាលជាញឹកញយ ដោយការផ្ញើសារគម្រាមដល់បណ្តាញទំនាក់ទំនងសង្គមផងដែរ។ នៅក្នុងនោះ ក្រុម Hacker មួយចំនួនបាននឹងកំពុងតែធ្វើការឱ្យវិស័យយោធា និងក្រសួងការពារជាតិ ដើម្បីទទួលបានព័ត៌មានសម្ងាត់បម្រើឱ្យប្រទេសជាតិ។ កាលពីកន្លងទៅនេះ សូម្បីតែគេហទំព័រសេតវិមាន White House របស់សហរដ្ឋអាមេរិកក៏ធ្លាប់ត្រូវបានលុកលុយ និងកាន់កាប់ដោយ Hacker ជនជាតិឥណ្ឌាដែរ។ ហើយក្រោយពីបានចាប់ខ្លួននោះ Hacker ដ៏ល្បីនេះត្រូវបានប្រធានាធិបតីអាមេរិចផ្តល់តំណែងជាអ្នកទទួលខុសត្រូវលើគេហទំព័រនេះផ្ទាល់ ដោយសម្លឹងឃើញពីភាពឆ្លាតវៃ និងកម្រិត IQ ខ្ពស់របស់ Hacker ម្នាក់នោះ។

៧.ប្រទេសរ៉ូម៉ានី

Hacker ដែលមានប្រភពមកពីប្រទេសរ៉ូម៉ានី មានប្រមាណជា ៣.៣% បានធ្វើសកម្មភាពលុកលុយដល់ពិភពលោក។ កន្លែងសម្ងាត់ដែលក្រុម Hacker ល្បីៗទាំងនេះធ្វើការលាក់ខ្លួននិងធ្វើប្រតិបត្តិការណ៍គឺស្ថិតនៅក្នុងតំបន់ Ramnicu Valcea ដែលពួកគេធ្វើការគ្រប់គ្រងទៅលើបណ្តាញអ៊ិនធឺរណេតអន្តរសកម្មជាមួយនឹង Hacker ដ៏មានទេពកោសល្យជាច្រើនរូប។ ដូច្នេះពួកគេអាច Hack ចូលគេហទំព័ររបស់រដ្ឋាភិបាលទាំងអស់យ៉ាងងាយស្រួល ថែមទាំងផ្ញើសារផ្សព្វផ្សាយសារជាសាធារណៈផងដែរ ។ ពួក Hacker ទាំងនេះធ្វើការមិនខ្វល់ពីអ្វីទាំងអស់ធ្វើយ៉ាងណាដើម្បីសម្រេចគោលដៅ ប៉ុន្តែពួកគេមានភាពស្មោះត្រង់ក្នុងការងាររបស់ពួកគេខ្លាំងណាស់។

Image result for hacker

៦.ប្រទេសប្រេស៊ីល

ប្រទេសប្រេស៊ីល សម្បូរទៅដោយ Hacker ដែលធ្វើសកម្មភាពលុកលុយលើបណ្តាញអ៊ីនធើណេតពិភពលោកប្រមាណជា ៣.៣% ហើយភាគច្រើនពួកគេធ្វើសកម្មភាពលួចយកប្រាក់ពីធនាគារ តាមរយៈការលួចយកទិន្និ័យ និងអាស័យដ្ឋានធនាគាររបស់ជនរងគ្រោះពីបណ្តាញអនឡាញ។ ក្រៅពីនេះ ក្រុម Hacker ប្រេស៊ីល ថែមទាំងធ្លាប់ចូលវាយប្រហារគេហទំព័ររដ្ឋាភិបាលផងដែរ។

Related image

៥.ប្រទេសតៃវ៉ាន់

ក្រុម Hacker ប្រទេសតៃវ៉ាន់បានធ្វើសកម្មភាពវាយប្រហារលើបណ្តាញអ៊ីនធើណេតពិភពលោកប្រមាណជា ៣.៧% ដោយសមាជិកពួកគេមានសកម្មភាពទូទាំងក្រុងតៃវ៉ាន់ទាំងមូល។ ភាគច្រើន ក្រុម Hacker ទាំងនោះមានគោលដៅវាយប្រហារទៅលើក្រុមហ៊ុនបច្ចេកវិទ្យាជាតិចម្រុះ ។ ក្រៅពីនោះគឺពួកគេក៏ធ្លាប់វាយប្រហារគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលស្ទើរតែទូទាំងប្រទេសផងដែរ ដោយសារតែពួកគេមានក្រុម Hacker ដែលជាបញ្ញាវន្តមានភាពឆ្លាតវៃ រួមទាំងមានកម្រិត IQ ខ្ពស់ ជួយធ្វើឱ្យការងាររបស់ពួកគេសុទ្ធតែមានប្រសិទ្ធភាពខ្ពស់។

Image result for hacker

៤.ប្រទេសរុស្ស៊ី

ប្រទេសរុស្ស៊ីសម្បូរទៅដោយ Hacker ខ្លាំងៗ ដែលមានបច្ចេកវិទ្យាខ្ពស់ៗក្នុងការវាយប្រហារទៅលើបណ្តាញទំនាក់ទំនងសង្គមធំៗដូចជា Facebook Apple រួមទាំង Google ជាច្រើន។ បន្ថែមពីនេះក្រុម Hacker ទាំងនេះថែមទាំងផ្តោតសំខាន់ទៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលធំៗ រួមទាំងបណ្តាញសង្គមល្បីៗរបស់ប្រទេសមួយចំនួនទៀតផងដែរ ។ ក្រុម Hacker ប្រទេសរុស្ស៊ីត្រូវបានគេដឹងថាជាក្រុមដែលខ្លាំង មានឥទ្ធិពល និងមានប្រសិទ្ធភាពការងារបំផុតផងដែរ ក្នុងចំណោម Hacker ល្បីៗជុំវិញពិភពលោក។

Image result for hacker

៣.ប្រទេសទួរគី

ជាមួយនឹងអត្រាការវាយប្រហារប្រមាណជា ៤.៣% ទៅលើបណ្តាញបច្ចេកវិទ្យាពិភពលោក ប្រទេសទួគីក៏ជាប្រទេសមួយដែលសម្បូរទៅដោយ Hacker ខ្លាំងៗដែលមានបច្ចេកវិទ្យាខ្ពស់ អភិវឌ្ឍន៍ច្រើនទស្សវត្សន៍មកហើយដែរ។ សកម្មភាពឧក្រិដ្ឋកម្មអ៊ីនធើណេតនៅក្នុងប្រទេសទួគីមួយនេះ មិនអាចធ្វើការគ្រប់គ្រងបាននោះទេ រហូតរដ្ឋាភិបាលថែមទាំងបានបង្កើតច្បាប់ដ៏តឹងរ៉ឹងជាច្រើនដើម្បីទប់ស្កាត់សកម្មភាពបទល្មើសអ៊ីនធើណេតទាំងនេះទៀតផង។

Related image

២.សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិចសម្បូរទៅដោយ Hacker ប្រមាណជា ១០% វាយប្រហារ និងមានសកម្មភាពទៅលើបណ្តាញអ៊ីនធើណេតទូទាំងពិភពលោក។ ពួក Hacker អាមេរិចធ្វើការផ្តោតសំខាន់ទៅលើគេហទំព័រផ្លូវការធំៗរបស់ប្រទេសដទៃ ដោយងាយស្រួលគ្មានបញ្ហា និងមានជាប់ទោសផងដែរ។ បន្ថែមពីនោះ ពួកគេក៏ធ្លាប់បាន Hack ចូលទៅវាយប្រហារ និងលួចទិន្និន័យសម្ងាត់នៃគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលរុស្ស៊ីផងដែរ។

Related image

១.ប្រទេសចិន

ជាមួយនឹងចំនួន Hacker ដ៏ច្រើនដល់ទៅរាប់ពាន់នាក់ បានធ្វើឱ្យប្រទេសចិនមួយនេះជាប់ចំណាត់ថ្នាក់លេខមួយក្នុងការវាយប្រហារ និងធ្វើសកម្មភាពឧក្រិដ្ឋកម្មបច្ចេកវិទ្យា ។ Hacker របស់ប្រទេសចិនបានធ្វើការវាយលុកទូទាំងប្រទេសក្នុងពិភពលោក ក្នុងចំនួនច្រើនបំផុតប្រមាណជា ៤១% ឯណោះ ថែមទាំងបានជាប់ឈ្មោះជាប្រទេសដែលមាន Hacker គ្រោះថ្នាក់ជាងគេលើលោកផងដែរ។ ក្រុម Hacker ទាំងនោះភាគច្រើនធ្វើការជាបណ្តាញសម្រាប់បម្រើឱ្យវិស័យយោធា និងក្រសួងការពារជាតិរបស់ប្រទេសចិន៕

Related image

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds