Man U បើកទ្វារ​ផ្ទះ​ស្វាគមន៍ Man City ក្នុងការប្រកួត​បាល់ទាត់​លី​ក​កំពូល​តំបន់​អឺរ៉ុប

​បាល់ទាត់​ ៖ ការប្រកួត​បាល់ទាត់​លី​ក​កំពូល​តំបន់​អឺរ៉ុប​ នៅ​ចុង​សប្តាហ៍​នេះ ជាពិសេស​នៅក្នុង​ក្របខ័ណ្ឌ EPL ដែល​ក្នុងនោះ Chelsea រំពឹង​ឈ្នះ​ដើម្បី​បន្ត​នាំមុខ​លើ​កំពូល​តារាង រីឯ Man U នឹង​បើកទ្វារ​ផ្ទះ​ស្វាគមន៍ Man City នៅ​ក្បាល​​ថ្ងៃ​សៅរ៍​នេះ​។

ជំនូប Manchester Utd នឹង Manchester City

​ក្រុម​បិសាច​ក្រហម​ប្រឈម​មុខ ដ៏​តឹងតែង​មួយទៀត​ហើយ​នៅ​ចុង​សប្តាហ៍​នេះ ខណៈ​ដែល​ពួកគេ​ស្វាគមន៍​គូប្រជែង​និង​ជា​ក្រុម​ការពារ​ជើងឯក Man City មកកាន់​កីឡដ្ឋាន Old Trafford ។ ខណៈ United បានបង្ហាញ​ទម្រង់​លេង​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន​នា​ពេល​ថ្មីៗ​នេះ ពួកគេ​នៅ​មិនទាន់​ឈាន​ដល់​កម្រិត​លេង​ដែល​អ្នកគាំទ្រ​រំពឹង​ចង់បាន​នោះទេ​។​

​ទន្ទឹមនឹងនោះ City បាន​បន្តដំណើរ​ទៅ​មុខ​ដូច​ធម្មតា ដោយ​ស៊ុត​បញ្ចូល​ទី​តាម​អំពើ​ចិត្ត ហើយ​ជា​ថ្មី​ម្តងទៀត​គឺ​ជា​ក្រុម​មួយ​រំពឹង​ឈ្នះ​ពាន EPL នៅ​ឆ្នាំ​នេះ​។​

​ ប្រវត្តិ​ជួបគ្នា

ការជួប​គ្នា​ចុងក្រោយ​បំផុត​គឺ Man U ឈ្នះ ២-០ នៅ​ទឹកដី​របស់ Man City​។​
បិសាច​ក្រហម​កត់ត្រា​ជ័យជម្នះ ៣ លើក​ក្នុងជំនួប ៤ លើកចុងក្រោយ​ទល់នឹង​មេឃ​ខៀវ​។​
– Man U ចាញ់ Man City ក្នុង​ទឹកដី Old Trafford ៤ ដង​ក្នុង​ជំនួប ៥ លើកចុងក្រោយ​។​
– Man City ស៊ុត​ចូល​២​គ្រាប់​ឡើងទៅ​នៅ​ទឹកដី Old Trafford នៅ​ប្រកួត ៤ លើក​នៃ​ជំនួប ៦ លើកចុងក្រោយ​។​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds